​ទីក្រុង​ឡាន​ចូ​វ នឹង​ចាប់ផ្តើម​ការហោះហើរទៅមក ពី​ខេត្តសៀមរាប​

ភ្នំពេញ: យោងតាម​ព័ត៌មាន​ទីភ្នាក់ងារ​ស៊ីន​ហួរ ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ទីក្រុង​ឡាន​ចូ​វ ដែលជា​ទីក្រុង​ភាគ​ខាងលិច នៃ​ប្រទេស​ចិន នឹង​ចាប់ផ្តើម​ការហោះហើរ ជាធម្មតាទៅ​និង​មកពី​ខេត្តសៀមរាប​។​

​ជើង​ហោះ​ឡាន​ចូ​វ​-​សៀមរាប នឹងត្រូវ​ដំណើរការដោយ​ក្រុមហ៊ុន​អាកាសចរណ៍ អង្គរ​ស្កា​យ ប្រទេស​កម្ពុជា និង​មាន​ចន្លោះ​រាល់​៦​ថ្ងៃ​។ នេះ​គឺ​ខ្សែ​ហោះហើរអន្តរជាតិ​ទី​២៧ នៃ​ព្រលានយន្តហោះ ចួ​ង​ឈាន់ ទីក្រុង​ឡាន​ចូ​វ បន្ទាប់ពី​ខ្សែ​ហោះហើរ ពី​ទីក្រុង​បាងកក អូ​សា​កា សិង្ហ​បុរី ហ្វ្រែ​ង​ហ្វើ​ត និង​ឌូ​បៃ ជាដើម​។

​ទី​ក្រង​ឡាន​ចូ​វ គឺជា​ទី​រួម​ខេត្ត នៃ​ខេត្ត​កាន់​ស៊ួ ដែល​ស្ថិតនៅ​ភាគ​ខាងលិច ប្រទេស​ចិន​។ តាម​ដំណឹង​ពី​នាយកដ្ឋាន ការត្រួតពិនិត្យ និង​ការធានា​នៃ​ខេត្ត​កាន់​ស៊ូ អោយបាន​ដឹងថា ខេត្ត​កាន់​ស៊ូ បានទាមទារ​អោយ ក្រុមហ៊ុន​អាកាសចរណ៍ ធ្វើ​របាយការណ៍​ទុកជាមុន នូវ​ព័ត៌មាន​សំខាន់ៗ ហើយ​ត្រូវ​យល់ច្បាស់ នូវ​ការកំណត់​នានា នៃ​នាយកដ្ឋាន​ការត្រួតពិនិត្យ និង​ការធានា​នៃ ខេត្ត​កាន់​ស៊ូ​។ ហើយ​ទាមទារ​អោយ ក្រុមហ៊ុន​អាកាសចរណ៍ មាន​បទ​ប្បញ្ញត្តិ​ច្បាស់ ក្នុងការ​គ្រប់គ្រង​ទឹក និង​ម្ហូប ក្នុង​យន្តហោះ ការរៀបចំ ចំពោះ​កាកសំណល់ និង​វិធានការ ក្នុងពេល​មានការ សង្គ្រោះបន្ទាន់​ជាដើម ដើម្បី​ធានា​ការធ្វើដំណើរ នៃ​ភ្ញៀវ​ក្នុង និង​ក្រៅប្រទេស​។
​នាយកដ្ឋាន​ការត្រួតពិនិត្យ និង​ការធានា​នៃ ខេត្ត​កាន់​ស៊ូ នឹង​ប្រមូល​ព័ត៌មាន នៃ​ជំងឺ​រាតត្បាត ពី​បរទេស និង​ប្រកាស​ការព្រមាន ជាបន្ទាន់ ដើម្បី​ធានា​សន្តិសុខ នៃ​ព្រលានយន្តហោះ​៕V/S