សំណួរ​ដែល​នាំ​មកពី ហ្វូ​ស៊ី​ល នៃ​មនុស្ស​បុរាណ ខេត្ត​យូ​ន​ណាន​

ភ្នំពេញ​: កំណត់សម្គាល់​៖ បុរាណ​វិទូ នៃ​ប្រទេស​ចិន និង​អូស្ត្រាលី បាន​រកឃើញថា  “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ដែល​រស់នៅ​តំបន់​ម៉ឹង​ជី ខេត្ត​យូ​ន​ណាន នា ១៤.០០០ ឆ្នាំមុន​នោះ បានរស់នៅ​រហូតដល់ ពេលមុន​នឹង​សម័យ​ក​សិ​-​អរិយធម៌​។ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” នេះ គឺ​មនុស្ស​សម័យ​ណា​? លោក​ជី ស្យ៊ា​ភីង នាយក​នៃ​ផ្នែក​មនុស្ស​បុរាណ នៃ​វិទ្យាស្ថាន​បុរាណវិទ្យា ខេត្ត​យូ​ន​ណាន និង​លោក Darren Kenuo សាស្ត្រាចារ្យ នៃ​សកល​វិទ្យាល័យ University of New South Wales បានបង្ហាញ​មុខមាត់ របស់​មនុស្ស​បុរាណ​នេះ​។​

“​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ធ្លាប់មាន​ឈ្មោះ​ជា “​មនុស្ស​ម៉ឹង​ជី​” ដែល​ត្រូវ​រកឃើញ នៅ​កន្លែង​យក​ថ្ម​មួយ នៅ​រដ្ឋ​ម៉ឹង​ជី ខេត្ត​យូ​ន​ណាន នា​ឆ្នាំ​១៩៨៩ ។ បុរាណ​វិទូ បាន​រកឃើញ​ហ្វូ​ស៊ី​ល​ជាច្រើន ដូចជា លលាដ៍ក្បាល ធ្មេញ​នៃ​មនុស្ស និង​ឆ្អឹង​នៃ​សត្វ​ជាដើម​។ អ្នកស្រាវជ្រាវ ដាក់ឈ្មោះ​អោយ​បុរាណ​ដ្ឋា​ន​នេះ​ជា “​រូង​ក្តាន់​ក្រហម​” ដោយ​សារបាន​រកឃើញ​ឆ្អឹង នៃ​សត្វ​ក្តាន់​ក្រហម ជាច្រើន ហើយ​បានដាក់​ឈ្មោះ អោយ​មនុស្ស ដែល​ធ្លាប់​រស់នៅ​កន្លែង​នេះ ជា “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​”​។​

​ឆ្នាំ​២០១២ លោក​ជី ស្យ៊ា​ភីង និង​លោក Darren Kenuo បានចេញ​ផ្សាយ​និក្ខេបបទ​រួមគ្នា នៅ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ « PLoS ONE»​។ តាម​ការវិភាគ ចំពោះ​លលាដ៍ក្បាល​នៃ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” គេ​បានដាក់​សន្និដ្ឋានថា “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” បានកើត​នៅ​ដើម​សម័យ “​មនុស្ស​ប​ញ្ញ​” ហើយ​បានរស់នៅ​រហូតដល់​ចុង​សម័យ “​មនុស្ស​ប​ញ្ញ​”  ដែល​បានរស់នៅ​ជាង ១០ ម៉ឺន​ឆ្នាំ នៅ​តំបន់​នេះ​។​

​ក្រោយពី​ការចេញផ្សាយ នៃ​និក្ខេបបទ​របស់លោក ជី ស្យ៊ា​ភីង និង​លោក Darren Kenuo បុរាណ​វិទូ​ក្នុង និង​ក្រៅប្រទេស បាន​យល់ឃើញថា “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ប្រហែលជា​មនុស្ស​ពូជ​ថ្មី​មួយ ។ ប៉ុន្តែ​លោក ជី ស្យ៊ា​ភីង បានលើកឡើង​ច្រើនដង ក្នុង​បទសម្ភាសន៍​ថា ត្រូវ​ប្រុងប្រយ័ត្ន និង​មាន​សេចក្តី​ម៉ត់ចត់ ក្នុងការ​ស្រាវជ្រាវ ហើយ​លោក​យល់ឃើញថា បើ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ មិនគួរ​ត្រូវ​កំណត់ មនុស្ស​បុរាណ​នេះ ជា​មនុស្ស​ពូជ​ថ្មី​ទេ​។​

​លោក ជី ស្យ៊ា​ភីង បាន​ថ្លែងថា ឥឡូវនេះ យោងតាម​ភស្តុតាង​ក្នុង​ដៃ យើង​គ្រាន់តែ​អាចធ្វើ​ការប៉ាន់ស្មាន​ខ្លះ​ទេ ឧទាហរណ៍ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ប្រហែលជា​មនុស្ស មាន​បញ្ញា​បុរាណ​មួយ​ប្រភេទ ឬ​កាន់តែ​យូរអង្វែង ដែល​បានរស់នៅ​រហូតដល់ ពេល​ជិត​នឹង​សម័យ​មនុស្ស​សម័យ​។ ការ​ស្មាន​មួយទៀត គឺ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” គឺជា​មនុស្ស​កូនកាត់ នៃ​មនុស្ស​សម័យ ជាមួយនឹង​មនុស្ស​បុរាណ មួយ​ប្រភេទ ហេតុនេះ​បានជា​ពួកគេ​មាន​លក្ខណៈ​មនុស្ស​បុរាណ​និង​មនុស្ស​សម័យ​។​

“​យើង​ត្រូវការ​ភស្តុតាង កាន់តែច្រើន​ទៀត ដូចជា​ឆ្អឹង​ភ្នំ លលាដ៍ក្បាល​ជាដើម ទើប​ហ៊ាន​ដាក់​ការ​សន្និដ្ឋានថា មនុស្ស​ប្រភេទ​នេះ គឺជា​មនុស្ស​ពូជ​ថ្មី ឬ​អត់​ទេ ប៉ុន្តែ​ឥឡួវ​នេះ គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ទេ អ្វីដែល​យើង​បានដឹង​ប្រាកដ​នោះ គឺ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ជា​មនុស្ស​បុរាណ មួយ​ប្រភេទ ដែល​បានរស់នៅ យ៉ាងយូរ​អង្វែង​ណាស់​។​” និយាយ​ដោយ​លោក​ជី ស្យ៊ា​ភីង​។​

​និយាយ​ដល់​តម្លៃ​ធំ​បំផុត នៃ​ការស្រាវជ្រាវ ចំពោះ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” លោក​ជី ស្យ៊ា​ភីង បាន​និយាយថា “​ពីមុន យើង​យល់ឃើញថា ការវិវត្តន៍​នៃ​មនុស្ស គឺជា​ខ្សែ​ត្រង់​មួយ ប៉ុន្តែ​ឥឡូវនេះ មាន​ភស្តុតាង​កាន់តែច្រើន បានបង្ហាញ​អោយដឹងថា ការវិវឌ្ឍន៍​នៃ​មនុស្ស គឺ​ដូចជា​ខ្សែ​បែកខ្ញែក​ទេ ភាពសម្បូរ​បែប តែងតែ​ស្ថិតក្នុង​ការវិវត្តន៍រ​ប​ស់មនុស្ស​។ ដូចជា “​មនុស្ស​ដា​នី​សុ​វា​” ដែល​ត្រូវ​រកឃើញ នៅ​តំបន់​ស៊ី​បេ​រី​នោះ ដែល​បានរស់នៅ រហូតដល់ ៣០.០០០ ឆ្នាំមុន ហើយ​រស់នៅ​រួមគ្នា ជាមួយនឹង​មនុស្ស​បុរាណ ប្រភេទ​ផ្សេងទៀត​។ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ក៏​ដូចគ្នា​ដែរ គឺជា​ភស្តុតាង នៃ​ការវិវត្តន៍​បែប​ខ្សែ​បែកខ្ញែក នៃ​មនុស្សជាតិ​៕V/S

សំណួរ​ដែល​នាំ​មកពី ហ្វូ​ស៊ី​ល នៃ​មនុស្ស​បុរាណ ខេត្ត​យូ​ន​ណាន​

សំណួរ​ដែល​នាំ​មកពី ហ្វូ​ស៊ី​ល នៃ​មនុស្ស​បុរាណ ខេត្ត​យូ​ន​ណាន​