នាំគ្នា​២​នាក់​បងប្អូន ទៅ​ងូតទឹក​ទន្លេ​លង់ ស្រង់​បាន​ម្នាក់​បាត់​ម្នាក់​

កណ្តាល: នាំគ្នា​២​នាក់​បងប្អូន ទៅ​ងូតទឹក​ទន្លេមេគង្គ​ក្រោម បណ្តាល​ឲ្យ​លង់​ទាំង​២​នាក់ តែត្រូវបាន បុរស​ម្នាក់​ចុះទៅ​បិទ​ទូក​នៅ​ទីនោះ​ ប្រទះឃើញ​ឃើញ​ក្មេងរងគ្រោះ​លង់ទឹក​ក៏​ស្ទុះ​ទៅ​ជួយ​ស្រង់​បាន​ម្នាក់ ហើយ​ម្នាក់ទៀត​បាន​លិចទៅ​ក្នុង​ទឹក​បាត់បន្ទាប់មក​អ្នកនេសាទ​​ត្រី​ជនជាតិ​វៀតណាម​នៅក្បែរ​នោះបាន​មកជួយ​រាវរក​ទើប​ឃើញ​ជនរងគ្រោះ​នៅក្នុង​ទឹក​ហើយ​បាន​ស្រង់​យកមក​លើគោក តែ​ជនរងគ្រោះ​​បាន​ស្លាប់​បាត់ទៅហើយ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​១ រសៀល ថ្ងៃទី​១៨ ខែមករាឆ្នាំ​២០១៦​នៅ​ចំណុច​កំពង់​ទន្លេ ភូមិ​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ឈាង ដា​វីត ភេទ ប្រុស អាយុ​៨​ឆ្នាំ  មុខរបរ សិស្ស​ទីលំនៅ ភូមិ ថ្មគរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ងូតទឹក​ទន្លេមេគង្គ​ក្រោម ជាមួយ​បង​បង្កើតឈ្មោះ ឈាង វិ​រៈ ភេទ​ប្រុស អាយុ​១១​ឆ្នាំ​ដែលមាន​​ចម្ងាយ​ពី​ផ្ទះ ប្រវែង​២៣0 ម៉ែត្រ ពេល​កំពុង​ងូត​បាន​លង់ទឹក​ទាំង​២​នាក់​បងប្អូន ហើយ ស្របពេលនោះ​មានឈ្មោះ ម៉ៅ ធុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ ភូមិ ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯមខេត្តកណ្តាល​បាន​ចុះទៅ​បិត​ទូក​នៅ​ទីនោះ​ឃើញ​ក្មេងរងគ្រោះ​លង់ទឹក​ក៏​ស្ទុះទៅ​ជួយ​ស្រង់​បាន​ម្នាក់​ហើយ​ម្នាក់ទៀត​បាន​លិចទៅ​ក្នុង​ទឹក​បាត់​។​បន្ទាប់មកអ្នកនេសាទ​ត្រី​ជនជាតិ​វៀតណាម​នៅក្បែរ​នោះបាន​មកជួយ​រាវរក​ទើប​ឃើញ​ជនរងគ្រោះ​នៅក្នុង​ទឹក​ហើយ​បាន​ស្រង់​យកមក​លើគោក តែ​ជនរងគ្រោះ បាន​ស្លាប់បាត់ទៅហើយ ។​

​សូមបញ្ជាក់ថា​ឪពុក ម្តាយ​ជនរងគ្រោះ​មិន​នៅផ្ទះ​ទៅរក​ស៊ី​នៅ​ភ្នំពេញ ។​ករណីនេះសមត្ថកិច្ច​ជំនាញ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ក្រោយពេល​ពិនិត្យរួច​បានប្រគល់​សព​ជូន​ឪពុក ម្តាយ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

នាំគ្នា​២​នាក់​បងប្អូន ទៅ​ងូតទឹក​ទន្លេ​លង់ ស្រង់​បាន​ម្នាក់​បាត់​ម្នាក់​

នាំគ្នា​២​នាក់​បងប្អូន ទៅ​ងូតទឹក​ទន្លេ​លង់ ស្រង់​បាន​ម្នាក់​បាត់​ម្នាក់​