សុខភាព &raquo សុខភាព

កុមារ​ដែល​មាន​បញ្ហា​រមាស់​ស្បែក​នៅ​ជុំវិញ​រន្ធ​គូទ​ពេល​យប់​ចាត់​ចូល​ជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា  ក្មេង​នោះ​មាន​ព្រូន​ម្យា​៉​ង​ឈ្មោះ​ព្រូន ម្ជុល​នៅ​ក្នុង​ក្រពះ​ពោះវៀន​ហើយ ។

ជា​ការ​ពិត ព្រូន​ម្ជុល​ចូល​ចិត្ត​លូន​ចេញ​មក​ខាងក្រៅ​ដុំ​លាមក​នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​ស្បែក​នៅ​បរិវេណ​ជុំវិញ​លាមក​(​រន្ធ​គូទ​)​ត្រូវ​រមាស់​ជា​ហេតុ​ធ្វើ​ឱ្យ​ក្មេង​ដែល​មាន​ផ្ទុកមេរោគ​នេះ​មិន​អាច​ទ្រាំ​នឹង​រមាស់​បាន​គឺ​រសាប់រសល់​ដេក​អេះ​រហូត ។ 

ជា​ធម្មតា​ព្រូន​ម្ជុល​អាច​រស់នៅ​បាន​ត្រឹមតែ​ពី​២០​ទៅ​៦០​ថ្ងៃ​ប៉ុណ្ណោះ តែ​ប្រសិនបើ​អាច អ្នក​ម្តាយ​គ្រប់​រូប​ត្រូវ​តែ​រក​វិធីសាស្ត្រ​ទប់ស្កាត់​កុំឱ្យ​កើត​មាន​ជំងឺ​រមាស់​នេះ​ដល់​កូន​តូច ព្រោះ​វា​អាច​ជា​ផល​រំខាន់​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​កុមារ​ពិសេស​គឺ​ប៉ះពាល់​ទៅ​ដល់​ការ​ធំ​លូតលាស់​របស់​ក្មេង ។ ខាងក្រោម​នេះ​គឺជា​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​ជំងឺ​ព្រូន​ម្ជុល៖

-​មាតាបិតា​គួរតែ​បង្ហាត់​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ដោយ​ខ្លួនឯង
-​ស្លៀកខោ​ទ្រនាប់​ឲ្យ​កូន​របស់​លោក​អ្នកជា​រៀងរាល់ថ្ងៃ 
-​លាងដៃ​មុន​ទទួលទាន​អាហារ និង​ក្រោយ​ពេល​ចេញពី​បង្គន់
-​ត្រូវ​បង្រៀន​ឲ្យ​កូន​របស់​លោក​អ្នកចេះ​ប្រើ​បង្គន់​នៅ​ពេល​បន្ទោបង់
-​មិន​ត្រូវ​ឲ្យ​កូន​ខាំ​ក្រចកដៃ​នោះ​ទេ និង​ត្រូវ​កាត់​ក្រចក​ឲ្យ​បាន​ស្អាត
-​លាង​ជម្រះ​រន្ធ​គូទ​ឲ្យ​បាន​ស្អាត​នៅ​រៀង​រាល់ពេល​ព្រឹក
-​សម្លៀក​បំពាក់​កូន​ត្រូវ​តែ​បោក​សំអាត និង​ហាល​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ
-​ការពារ​កូន​តូច​កុំ​ឲ្យ​លេង​ដី ។

ទាំង​អស់នេះ​គឺជា​វិធានការ​ទប់ស្កាត់​កុំឱ្យ​កើត​មាន​ព្រូន​នៅ​ក្នុង​ក្រពះ​ពោះវៀន​កុមារ ។ ទោះជា​យ៉ាងណា​ក្តី យក​ល្អ​អ្នក​ម្តាយ​គួរតែ​នាំ​កូន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​ដែល​គេ​មាន​អាការ​រមាស់​គូទ​កើតឡើង ៕