ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ល្បឿន​លឿន​​​ជ្រុល​ទៅ​បុក​ខឿន​ស្ពាន​បណ្តាល​ឲ្យ​ដួល​អូស​រង​របួសធ្ងន់ ​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមករា តាម​បណ្តោយ​ផ្លូវ​២៧១ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​FZ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB-1340 ជិះ​តែ​ម្នាក់ឯង​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះមក​ដល់​ចំណុច​ស្ពាន​កោង ​មិន​ជិះ​​​កោង​តាម​ស្ពាន​ធ្វើ​ឲ្យ​ម៉ូតូ​ដែល​កំពុង​​មាន​​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ខឿន​ស្ពាន​បណ្តាល​ឲ្យ​ដួល​អូស​ជិត​១០​ម៉ែត្រ​​​របួសបាក់ដៃ​ខាងស្តាំ​និង​របួស​ដៃជើង​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​​កន្លែង​កើតហេតុ យក​ម៉ូតូ​ជន​រង​គ្រោះ​​ទៅ​រក្សា​ទុកនៅ​​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​បឹង​សាឡា​ង ​រង់ចាំ​ម្ចាស់​មក​យក ៕