ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ ផ្ទះ​មួយ​ខ្នងមាន​ទំហំ​៥​ម៉ែត្រ គុណ​៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជ​ញ្ជំ​ង​ស្លឹក​ត្នោត ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ដែល​ហេតុការណ៍​នេះ ត្រូវ​គេ​សង្ស័យ​ថា មាន​គេ​លួច​ដុត ខណៈ​ម្ចាស់ផ្ទះ​រវល់​ទៅ​លេង​បងប្អូន​នៅ​ឯ​ខេត្តក្រចេះ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​ថ្នល់ ឃុំ​សម្បត្តិ​មាន​ជ័យ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

បើ​យោង​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​សង្ស័យ​ថា មាន​មនុស្ស​លួច​ដុត គឺ​មាន​ម្ចាស់​ឈ្មោះ​ស្រី ចក់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​បើក​ត្រាក់ទ័រ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា សម្ភារ​ដែល​ខូចខាត​រួម​មាន​ខ្សែ​.​ក​ទម្ងន់​១​ជី​, ប្រាក់​ដុល្លារ​២៥០​ដុល្លារ ផ្ទាំង​សូ​ឡា​អា​គុយ​១, គ្រែ​ប្រអប់​១ និង​ពួក​១  សម្ភារ​ប្រើប្រាស់ សំលៀក​បំពាក់ ចានឆ្នាំង​ផង​ដែរ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាជជ្រាវ​លើ​ករណី​ភ្លើងឆេះផ្ទះនេះ ។