ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចែកចាយ​ថ្នាំ​ញៀន​២​នាក់​ប្តី​-​ប្រពន្ធ និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​៥​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ២០១៦ បន្ទាប់​ចាប់ខ្លួន​បាន ជាមួយ​និង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មក​រា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ត្រាច និង​ភូមិ​ស្រះ​ចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ​ទាំង​៧​នាក់ ១-​ឈ្មោះ​អ៊ុ​ង គ​ន្ធា អាយុ​៣៦​ឆ្នាំ (​ប្តី​) ២-​ឈ្មោះ​ម៉ក់ សុក​នី អាយុ​៣១​ឆ្នាំ (​ប្រពន្ធ​) មានកូន​តូច​អាយុ​៣​ខែ​ម្នាក់ (​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​) មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​ចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។ ចំណែក​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​វិញ ១-​ឈ្មោះ​ធន់ ណា​លិ​ក អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ឆេ​ត សុ​ភី អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ​ធន់ គ​ន្ធា អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ​សយ ចិ​ត្រា អាយុ​២១​ឆ្នាំ ពួក​គេ​ទាំង​៤​នាក់​រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក និង​៥-​ឈ្មោះ​សុខ វាសនា អាយុ​២១​ឆ្នាំ​រស់ នៅ​ភូមិ​ដូន​កែវ  ឃុំ​សេដ្ឋី  ស្រុក​សាមគ្គី​មាន​ជ័យ​។

វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​, ទូរស័ព្ទ​ដៃ​៣​គ្រឿង​, ម៉ូតូ​៣​គ្រឿង (​ម៉ូតូ​ហុងដា​ឌ្រី​ម​០១៦
មួយ​គ្រឿង និង​ហុងដា​គុប​៧០២​គ្រឿង​), អាវុធ​កែ​ច្នៃ​១​ដើម និង​សម្ភារ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។