ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង បាន​ធ្វើការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ខណៈ​កំពុង​ជិះ​ម៉ូតូ​ប្រដេញ​វាយតប់​គ្នា​នៅ​តាម​ដងផ្លូវ​ជាតិ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ច​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ករណី​នេះ ត្រូវ​អ្នក​ភូមិ​រៀបរាប់​ថា រាល់ពេល​រាល់​យប់ នៅ​ក្នុងស្រុក​អន្លង់​វែង ពួក​គាត់​តែងតែមាន​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រោះថា​នៅ​ក្នុងស្រុក​សព្វថ្ងៃ តែង​កើត​មាន​ក្រុម​ចោរ​ចូល​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ស្ទើរតែ​រាល់​យប់ បន្ទាប់​មក​ទៀត មាន​ក្រុម​ក្មេង​ទំនើង​ជា​ច្រើន​ក្រុម​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​ស្រែក​ហូរ​កញ្ជ្រៀវ និង​ដេញ​វាយតប់​គ្នា​ដោយ​គ្មាន​ញញើត​ខ្លាច​សមត្ថកិច្ច​ណា​បន្តិច​ឡើយ

ក្រុម​ក្មេង​ចំនួន​២​ក្រុម ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​៦៧B​ដេញ​វាយ​គ្នា ហើយ​កង​អាវុធហត្ថ​ស្រុក​បាន​បើករថយន្ត​ដេញ​តាម​បង្ក្រាប​ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ បាន​រត់​ចែក​ជើង​គ្នា​ចោល​ម៉ូតូ​មួយ​គ្រឿង ម៉ាក​វ៉េវ ស៊េរី​០១៥ ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ស្លាក​លេខ
រួម​ទាំង​ដំបង​ចំនួន​២​ដើម ប្រវែង​១​ម៉ែត្រ ប៉េ​អឹ​ម​យក​ទៅ​រក្សា​ទុក រង់ចាំ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​ធ្វើការ​ដោះស្រាយ ។