Toulouse រំពឹងផ្តល់ការខកចិត្តដល់ PSG ក្នុង French Cup

ក្រុម Toulouse នឹងមានដំណងក្នុងការបង្អាក់មិនឲ្យក្រុម Paris Saint-Germain ឈ្នះពានរង្វាន់ក្នុងស្រុកបីក្នុងរដូវកាលតែមួយជាលើកទី២ជាប់ៗគ្នា នៅពេលដែលក្រុមទាំងពីរជួបគ្នាជាលើកទី២ក្នុងរយៈពេលបួនថ្ងៃក្នុងការប្រកួតវគ្គ៣២ក្រុមចុងក្រោយនៃពាន French Cup នៅរាត្រីថ្ងៃអង្គារនេះ។
1
ក្រុម PSG បានចាកចេញពីទឹកដីក្រុម Toulouse ជាមួយនឹងជ័យជ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសៅរ៍តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីតង់ទី២របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ប៉ុន្តែ ក្រុមរបស់លោក Dominique Arribage បានទទួលការជឿជាក់តាមរយៈការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលជួបក្រុមខ្លាំង PSG។ លោក Arribage គ្រូបង្វឹករបស់ Toulouse បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «វានឹងមិនមែនជាការប្រកួតដូចគ្នានៅថ្ងៃស្អែកឡើយ។ វាអាស្រ័យទៅលើយើងក្នុងការដណ្តើមយកឱកាសនោះ។ យើងមានក្តីសង្ឃឹមជាច្រើនពីព្រោះពួកគេដឹងថា យើងអាចលេងជាមួយនឹងពួកគេ និងផ្តួលពួកគេ»។ លោកបានបន្ថែមទៀតថា៖ «យើងត្រូវតែទៅកីឡដ្ឋាន Parc des Princes ជាមួយនឹងមហិច្ឆតាយ៉ាងពេញលេញ។

យើងកំពុងតែធ្វើឲ្យខ្លួនយើងស្ថិតក្នុងទម្រង់លេងយ៉ាងល្អ យើងនឹងមិនទៅទីនោះដើម្បីបណ្តោយឲ្យមានគ្រាប់បាល់ចូលទី៥គ្រាប់ឡើយ ប៉ុន្តែ រឿងនោះអាចនឹងកើតឡើង»។ លោក Laurent Blanc ប្រហែលជានឹងមិនប្រើប្រាស់កីឡាករសំខាន់ៗច្រើនឡើយ ស្របពេលក្រុម PSG ត្រូវធ្វើការប្រកួតជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការជួបគ្នាមួយលើកទៀតជាមួយនឹងក្រុម Toulouse នាថ្ងៃទី២៧ ខែមករា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ League Cup ផងដែរ។ PSG នឹងត្រូវជួបការប្រកួត៧លើកក្នុងរយៈពេល៣ឆ្នាំ នៅមុនពេលធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Chelsea ក្នុងការប្រកួតជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេនាថ្ងៃទី១៦ ខែកុម្ភៈ ហើយពួកគេនឹងត្រូវលេងការប្រកួតមួយទៀត នៅមុនពេលជួបក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ប្រសិនបើពួកគេទៅវគ្គបន្តក្នុងការប្រកួតនៅរាត្រីថ្ងៃអង្គារនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
16.01.16 Toulouse 0-1 Paris SG
07.11.15 Paris SG 5-0 Toulouse
21.02.15 Paris SG 3-1 Toulouse