Newcastle ត្រូវបានប្រាប់ឲ្យចំណាយ១៤លានដើម្បីទិញ Townsend ពី Spurs

ក្លិប Newcastle ត្រូវបានគេប្រាប់ថា ពួកគេត្រូវតែយល់ព្រមទៅលើការដាក់តម្លៃខ្លួនចំនួន១៤លានផោន (ស្មើនឹង២០លានដុល្លារអាមេរិក) របស់ក្លិប Tottenham សម្រាប់ Andros Townsend ក្រោយពីត្រូវបានច្រានចោលចំពោះសំណើដេញថ្លៃក្នុងទឹកប្រាក់១០លានផោនសម្រាប់ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះកាលពីសប្តាហ៍មុន។
1
លោក Steve McClaren ពិតជាចង់បន្ថែមខ្សែបម្រើស្លាបម្នាក់ទៀតក្នុងក្រុមរបស់លោក ក្រោយពីបានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Jonjo Shelvey និង Henri Saivet ក្នុងខែនេះ ប៉ុន្តែ បច្ចុប្បន្ន លោកអាចនឹងប្តូរការចាប់អារម្មណ៍របស់លោកទៅលើខ្សែបម្រើ Matt Phillips របស់ក្លិប Queens Park Rangers ឬ Scott Sinclair របស់ក្លិប Aston Villa វិញ ក្រោយពីត្រូវបានប្រាប់ថា ក្លិប Tottenham មិនចង់អនុញ្ញាតឲ្យ Townsend ចាកចេញក្នុងតម្លៃខ្លួនដែលពួកគេបានកំណត់ឡើយ។ ក្រោយពីបានបង្ហាញខ្លួនជាទៀងទាត់ក្នុងក្រុមអង់គ្លេសរបស់លោក Roy Hodgson កាលពីរដូវកាលមុន Townsend កម្របានបង្ហាញខ្លួនសម្រាប់ក្រុម Spurs ក្នុងរដូវកាលមកទល់ពេលនេះ និងបានលេងត្រឹមតែរយៈពេល៦៤នាទីប៉ុណ្ណោះក្នុងការប្រកួតសរុបទាំងអស់នៃក្របខ័ណ្ឌ Premier League។

កាលពីខែវិច្ឆិកា រូបគេត្រូវបានលុបឈ្មោះចេញពីក្រុមជម្រើសដំបូង ក្រោយពីបានប៉ះទង្គិចជាមួយនឹងគ្រូបង្វឹកផ្នែកសារពាង្គកាយលោក Nathan Gardiner និងបានបង្ខំឲ្យធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមអាយុក្រោម២១ឆ្នាំ។ Townsend មិនធ្លាប់បាន់លេងឲ្យក្រុមជម្រើសដំបូងរបស់ Spurs សោះចាប់ពីតាំងពេលនោះមក ហើយបច្ចុប្បន្ន វាមានរយៈពេលស្ទើរតែ២ឆ្នាំមកហើយបើគីតចាប់តាំងពីរូបគេបានចូលលេងក្នុងការប្រកួតពេញលេញមួយក្នុង Premier League សម្រាប់ក្លិបនេះ៕
ប្រភពព័ត៌មាន៖ The Guardian