អំបិល ជួយឲ្យ​សក់លែងជ្រុះ ហើយ​ដុះឡើងវិញ​ក្នុងរយៈពេល​ ២ខែ

ការជ្រុះសក់ គឺជាបញ្ហា​ទូទៅមួយសម្រាប់​មនុស្សទាំងបុរស និងស្ត្រី។ ការជ្រុះសក់​ធ្វើអោយ​បាត់បង​ទំនុកចិត្ត និង មាន​អារម្មណ៍ថា ខ្មាស់គេ​នៅពេល​ដែល​ទៅជួប​ជុំ ឬទៅចូលរួម​ក្នុងកម្មវិធីណាមួយ។ 
ផលិតផល ឬប្រេងសម្រាប់ទប់ស្តាត់ការ​សក់ជ្រុះដែលមាន​លក់នៅ​លើទីផ្សា​ជាមួយចំនួនធំមិន​មាន​ប្រសិទ្ធភាព​ឡើយ ហើយថែមទាំង​ធ្វើអោយ​យើង​មានបញ្ញា​ផង​ដែរ ដោយសាតែ​មាន​សារធាតុគីមី។ ដូច្នេះយើង និងប្រាប់​ពីវិធីប្រើប្រាស់​ឱសថ​ធម្មជាតិ​​សម្រាប់​​កម្ចាប់​សក់ជ្រុះ វាជាជម្រើសល្អ​បំផុត​ដែលអ្នក​គួរតែអនុវត្ត។
អំបិល ដែលអ្នក​គ្រប់គ្នា​ធ្លាប់ស្គាល់ថា ជាគ្រឿងទេស​ធ្វើឲ្យ​មុខម្ហូបមាន​រសជាតិឆ្ងាញ់ វាក៏ជាឱសថ​​ក្នុង​ការកម្ចាប់ខ្លាញ់ បង្កើត​សក់ និង ធ្វើអោយ​ឈាមនៅ​លើស្បែក​ក្បាល​រត់បាន​ប្រសើរ​ផង​ដែរ។
 
អំបិល ជួយឲ្យ​សក់លែងជ្រុះ ហើយ​ដុះឡើងវិញ​ក្នុងរយៈពេល​ ២ខែ
តើ​ត្រូវយក​អំបិល​មកធ្វើយ៉ាងម៉េច ទើបអាចព្យាល​បញ្ហា​ជ្រុះសក់បាន?
ជាដំបូង អ្នកត្រូវ​សម្អាតសក់​របស់អ្នកឲ្យបាន​ស្អាត តែមិនត្រូវទុក​អោយស្ងួតនោះ​ទេ។ បន្ទាប់ពី​អ្នកបាន​ជូតសក់​​ជាមួយនឹង​កន្សែង​រួច​ហើយ យក​អំបិលម៉ត់​មកលាប​នៅលើ​ស្បែក​ក្បាល ហើយ​ម៉ាស្សាថ្នមៗ រយះពេល ១៥នាទី រួចលាង​សំអាត​សក់​របស់​អ្នកម្តងទៀត។
អំបិលសមុទ្រ គឺជាដំណោះស្រា​យ៉ាងល្អ​សម្រាប់ព្យាល​បាលបញ្ហាជ្រុះសក់។ ដោយសារតែ​វាមានសាធាតុចិញ្ចឹម​ដែលសំខាន់ ៨២ មុខ ហើយ​សម្បូទៅដោយ​សាធាតុរ៉ែ ដែលល្អ​សម្រាប់​ស្បែក​ក្បាល និងសាធាតុផ្សែងៗ​ទៀតដូចជា ​សូដ្យូម​, ប៉ូតាស្យូម​, កាល់ស្យូម​, ម៉ាញេស្យូម​, សារធាតុ​ប្រូ​, ក្លរួ​, ជាតិ​ដែក​, ស្ពាន់​និង​ស័ង្កសី​។អំបិល​សមុទ្រ​អាចធ្វើអោយ​ស្បែក​មាន​សំណើម ធ្វើអោយ​កោសិការស្បែក​រស់ឡើង​វិញ និង ធ្វើអោយ​ស្បែក​ស្រស់ថ្លា។
អ្នកត្រូវ​អនុវត្តវិធីខាងលើនេះ​​ចំនួន​ពីរ​ដង​ក្នុង​​មួយ​ស​ប្តា​ហ៍​​រយៈពេល 2 ខែ​ អ្នកនិងឃើញលទ្ធផល​ហួសការស្មាន។
សក់​របស់​អ្នក​​នឹង​ប្រែក្លាយ​​​​ទៅ​ជា​ក្រាស់, ​ភ្លឺ​​រលោង ​ហើយថែមទាំងអាច​កម្ចាត់អង្គែ​ដែលមាន​នៅលើ​ស្បែកក្បាល​ថែមទៀត៕
ដោយ៖ សុផែង
ប្រភព៖ myilifestyle

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អំបិល ជួយឲ្យ​សក់លែងជ្រុះ ហើយ​ដុះឡើងវិញ​ក្នុងរយៈពេល​ ២ខែ