លេចធ្លាយវីដេអូ អ្នកគ្រូថ្នាក់មត្តេយ្យ ធ្វើជាស្រីរកស៊ីផ្លូវភេទ ក្នុងតម្លៃ ៣៧ដុល្លារ (មានវីដេអូ)

រុស្សី៖ អ្នកគ្រូថ្នាក់មត្តេយ្យវ័យក្មេងម្នាក់ ត្រូវបានថតជាប់ជាវីដេអូ នៅពេលដែលនាង​កំពុងតែបម្រើ សេវាផ្លូវភេទ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលធ្វើការសន្ទនា អ្នកគ្រូថ្នាក់មត្តេយ្យរូបនេះ ដែលមានឈ្មោះ Katya Gorlova អាយុ ២២ឆ្នាំ បាននិយាយប្រាប់ ទៅភ្ញៀវរបស់ខ្លួនថា នាងគឺជាគ្រូបង្រៀន ច្រៀង និងរាំ កូនក្មេង នៅឯសាលាមួយ។ នៅក្នុងវីដេអូ ដែលលេចផ្សាយនោះដែរ ក៏បង្ហាញឲ្យឃើញទៀតថា អ្នកគ្រូថ្នាក់មត្តេយ្យដែលស្ថិតនៅក្នុងឈុត ខោអាវក្នុងនេះ បានទទួលប្រាក់ចំនួន ៣៧ ដុល្លារអាមេរិក ពីបុរសជាភ្ញៀវ មុននឹងបម្រើសេវាកម្ម។

យ៉ាងណាមិញ នាង  Katya Gorlova បាននិយាយថា នេះជាការងារក្រៅម៉ោងរបស់នាង ប៉ុណ្ណោះ និងមិន បានប៉ះពាល់ ទៅដល់ការងារ នៅសាលារបស់នាងនោះទេ។ មួយវិញទៀត នេះមិនមែនជាការងារប្រចាំនាងនោះទេ ដែលនៅពេលនាងទំនេរ នោះនាងនឹងធ្វើ នាងចង់ធ្វើអ្វីក៏បាន ក៏ព្រោះនាងនៅលីវ។ ជាមួយគ្នានេះ នាងមានគម្រោងនឹង ប្ដឹងបុរសដែល បង្ហោះវីដេអូនេះឡើង ផងដែរ។

តាមរយៈវីដេអូនេះ ត្រូវបានគេជឿជាក់ថា ថតឡើង នៅក្នុងទីក្រុង  Kaliningrad នៃប្រទេសរុស្សី ដែលជា កន្លែងមួយ ដែលអ្នកនៅក្នុង អ៊ិនធើណេត ពេញនិយមយកមកពិភាក្សា ក្នុងការដោះដូរគ្នា។ ក្រោយពីវីដេអូនេះលេចផ្សាយ អ្នកនៅក្នុងអិនធើណេត បាននាំគ្នានិយាយថា នាងមិនគួរណា រកស៊ីរបរមួយនេះ ជាមួយនឹង កម្រៃដ៏ទាបនោះទេ និងអ្នកខ្លះទៀត ភ័យព្រួយទាក់ទងនឹង ក្មេងៗដែលជាសិស្សរបស់នាង។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ? ដែលក្នុងនាម ជាគ្រូមានវិជ្ជាជីវៈត្រឹមត្រូវ បែរជាប្រកបរបរនេះទៅវិញ?

លេចធ្លាយវីដេអូ អ្នកគ្រូថ្នាក់មត្តេយ្យ ធ្វើជាស្រីរកស៊ីផ្លូវភេទ ក្នុងតម្លៃ ៣៧ដុល្លារ (មានវីដេអូ)

លេចធ្លាយវីដេអូ អ្នកគ្រូថ្នាក់មត្តេយ្យ ធ្វើជាស្រីរកស៊ីផ្លូវភេទ ក្នុងតម្លៃ ៣៧ដុល្លារ (មានវីដេអូ)
លេចធ្លាយវីដេអូ អ្នកគ្រូថ្នាក់មត្តេយ្យ ធ្វើជាស្រីរកស៊ីផ្លូវភេទ ក្នុងតម្លៃ ៣៧ដុល្លារ (មានវីដេអូ)
លេចធ្លាយវីដេអូ អ្នកគ្រូថ្នាក់មត្តេយ្យ ធ្វើជាស្រីរកស៊ីផ្លូវភេទ ក្នុងតម្លៃ ៣៧ដុល្លារ (មានវីដេអូ)

សកម្មភាព ដែលផ្ដិតចេញពីវីដេអូ និង រូបភាពរបស់នាង

វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត