កែ​ប្រែ​ចលនា​ថត​អេក្រង់​លើ iPhone របស់​អ្នក (Screenshot Animation) ជាមួយ​នឹង Tweak មួយនេះ

មុខងារថតអេក្រង់ (Screenshot) គឺជាមុខងារ ដែលមាន ប្រជាប្រិយភាព បំផុតលើ ស្មាតហ្វូន នានា ប៉ុន្តែអ្នកមាន ចាប់អារម្មណ៍ ចលនា ពេលអ្នក ថតអេក្រង់ ដែរឬទេ? ខ្ញុំជឿជាក់ ថាអ្នកប្រាកដ ជាមិន សូវចាប់អារម្មណ៍ នោះទេ ព្រោះវាមាន ភាពសាមញ្ញ និង លឿនពេក ពេលយើង កំពុងថត អេក្រង់។ ថ្ងៃនេះខេមបូរីផត នឹងបង្ហាញ អ្នកពី Tweak មួយ ដែលផ្លាស់ប្តូរ ចលនាថតអេក្រង់ របស់អ្នកអោយ កាន់តែ ទាក់ទាញ និង ប្លែកភ្នែក។

កែ​ប្រែ​ចលនា​ថត​អេក្រង់​លើ iPhone របស់​អ្នក (Screenshot Animation) ជាមួយ​នឹង Tweak មួយនេះ

Tweak នេះមានឈ្មោះថា Nemerov Plus ដែលអាចអោយ យើងផ្លាស់ប្តូរ ចលនាពេល ថតអេក្រង់ លើ iPhone អោយកាន់តែ ប្លែកភ្នែក។ ដើម្បីតម្លើង Tweak មួយនេះ អ្នកត្រូវ អនុវត្តតាមការ ណែនាំ ខាងក្រោម៖

តម្រូវការ

  • iPhone ដែលដំណើរការ ដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបដំឡើង៖

  • ចូលទៅកាន់ Cydia > Add Source មួយដែលមាន ឈ្មោះថា “repo.biteyourapple.net
  • បន្ទាប់ពី Add Source រួច ត្រង់កន្លែង Search > វាយពាក្យ NemerovPlus > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេច

វិធីសាស្រ្តប្រើ Tweak Nemerov Plus

  • ចូលទៅកាន់ Settings > NemerovPlus > សូមធ្វើការ Enabled Tweak​ នេះជា ការស្រេច។
  • បើអ្នកចង់ផ្លាស់ប្តូរ Animation នេះសូមចូលទៅ កាន់ពាក្យ Animation រួចជ្រើសរើស​ ចលនាដែលអ្នក ពេញចិត្ត។

កែ​ប្រែ​ចលនា​ថត​អេក្រង់​លើ iPhone របស់​អ្នក (Screenshot Animation) ជាមួយ​នឹង Tweak មួយនេះ

ដើម្បីស្វែងយល់ អោយកាន់តែច្បាស់ អំពីរបៀបប្រើនោះ សូមទស្សនាវីដេអូ៖

Tweak នេះនឹងធ្វើអោយការថត អេក្រង់របស់អ្នក កាន់តែ ប្លែកភ្នែក ព្រោះមាន ចលនាជាច្រើន ដែលយើងអាច ជ្រើសរើស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

កែ​ប្រែ​ចលនា​ថត​អេក្រង់​លើ iPhone របស់​អ្នក (Screenshot Animation) ជាមួយ​នឹង Tweak មួយនេះ

  • ដោយ: Samphas
  • 9:27 AM, 19 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ