មួយ​គ្រួសារ ៣ នាក់ ស្លាប់​ដំណាលគ្នា រីឯ​ជនបង្ក​ហេតុ​រត់គេចខ្លួន​

Doliprane TVC

​មានរឿង​ដ៏​សោកសង្រេង​មួយ បានកើត​ឡើង ទៅលើ​គ្រួសារ ដែល មាន​សមាជិក​បីនាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារតែ​រថយន្ត​បើ​កជែងគ្នា​ទៅបុក​ម៉ូតូ​ពេញទំហឹង​​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ទាំង​៣​នាក់ ឪពុក ម្តាយ​និង កូនស្រី​។​ ​បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន ដែល​បានឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​៣​នាក់​ឪពុក ម្តាយ​និង​កូនស្រី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​​សារ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង បើក​ជែង​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ ដែល​កំពុង​ជិះ​ឌុប​គ្នា ។ ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅវេលា ម៉ោង​៤​រសៀល​ថ្ងៃទី​១៧ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៧ ស្ថិត​ក្នុងភូមិ បឹងរាំង សង្កាត់​អូ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។​

មួយ​គ្រួសារ ៣ នាក់ ស្លាប់​ដំណាលគ្នា រីឯ​ជនបង្ក​ហេតុ​រត់គេចខ្លួន​

​នៅ​ជំ​ហ៊ាន​ដំបូង គេ​បាន​ស្គាល់​ជនរងគ្រោះ ដែល​ស្លាប់ ទាំង​៣​នាក់​នោះ​គឺ ឪពុក​ឈ្មោះ សម្បត្តិ និង កូនស្រី​ឈ្មោះ សម្បត្តិ ស្រី​មាន អាយុ​ជិត​២០​ឆ្នាំ ឯ​ម្តាយ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​។ រថយន្ត​បង្ក​ដែល​បើក​ជែង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ជ្រុល​ទៅបុក​ម៉ូតូ​C125 ពាក់​ស្លាក​លេខ​បាត់ដំបង 1D 3650 នោះ ម៉ាក​កូរ៉ូឡា​ចង្កូត​ស្តាំ​ស៊េរី​ចាស់ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 2A 2331 អ្នកបើកបរ​រថយន្ត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​បាត់ ៕ ​សុថា​ត់​

មួយ​គ្រួសារ ៣ នាក់ ស្លាប់​ដំណាលគ្នា រីឯ​ជនបង្ក​ហេតុ​រត់គេចខ្លួន​