ជា វណ្ណ​រិ​ទ្ធ សម្រេច​ក្តី​ស្រមៃ​ដែល​ប៉ង​មកជា​យូរ​

Doliprane TVC

ប្រុស​ស្អាត ជា វណ្ណ​រិ​ទ្ធ ដែលជា​តារា​សម្តែង និង ជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មិត្តៗ​យុវវ័យ ដែល​ទើបនឹង​ទទួលបាន​ចំណងដៃ​កូនប្រុស​មុខ​ឃ្យូ​ត​គួ​ឱ្យ​ស្រលាញ់ ហើយ​តែងតែ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ជា​​បន្តបន្ទាប់​ដល់​ទស្សនិកជន​ពី​ជីវិត​គូ​របស់លោក​នោះ ពេលនេះ​លោ​កមានអ្វី​ថ្មី​មក​បង្ហាញជូន​ទៀតហើយ ។​ ​ថ្មីៗ​នេះ វណ្ណ​រិ​ទ្ធ បានបង្ហាញ​ពី​អារម្មណ៍​រំភើប​នៅពេលដែល​បានសម្រេច​បំណង​ក្នុងការ​ពាក់អាវ​គ្រួសារ ដោយសារតែ​ពេលនេះ លោក​មានគ្រួសារ​មួយ​ពោរពេញ​ដោយ​ភាពកក់ក្តៅ និង សុភមង្គល ដែល​លាភ​យស​មួយចំណែក​ធំ​ពាំ​នាំមក​ដោយ​កូនប្រុស​ជាទី​ស្រលាញ់​របស់លោក ។​

ជា វណ្ណ​រិ​ទ្ធ សម្រេច​ក្តី​ស្រមៃ​ដែល​ប៉ង​មកជា​យូរ​

​នៅក្នុង​ទំនាក់​ទំនាក់ទំនង​សង្គម​លោក ជា វណ្ណ​រិ​ទ្ធ បានបង្ហាញ​សារ​ពី​ការសម្រេច​បំណង​បូករួម​ទាំង​ពាក្យពេចន៍ ដ៏​មាន​អត្ថន័យ និង ខ្លឹមសារ​ថា « ក្តី​ស្រមៃ​របស់​ខ្ញំ គឺ​ចង់​ពាក់អាវ​គ្រួសារ​បែបនេះ ជីវិត​វែងឆ្ងាយ​ណាស់ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អស់សង្ឃឹម​ទាំង​ដែល​ខ្លួនឯង​នៅមាន​ជីវិត​រស់រាន​នៅឡើយ​? ទីបំផុត​ពួកយើង​​ពិតជា​មានគ្រួសារ តូច​មួយ​នឹង​គេ »​។ សារ​រៀបរាប់​នេះ មិន​ត្រឹមតែ​ចង់បង្ហាញ​ពី​ការសម្រេច​ក្តី​បំណង​ក្នុង​ការចង់ បាន​គ្រួសារ​មួយ​ដ៏​កក់ក្តៅ​ប៉ុណ្ណោះ​ទេ តែ​អត្ថន័យ​នេះ​ក៏​ចង់​បង្ហាញថា ទាំងនេះ​គឺជា​អ្វីដែល​លោក និង ភរិយា​ខិតខំ ពុះពារ​មក​ជាមួយគ្នា​ដើម្បី​សម្រេចបាន​គ្រួសារ​មួយ​ដ៏​ផ្អែមល្ហែម ។​

ជា វណ្ណ​រិ​ទ្ធ សម្រេច​ក្តី​ស្រមៃ​ដែល​ប៉ង​មកជា​យូរ​

​គ្រប់ការ​បង្ហាញ​ពី​ជីវិត​គូរ​បស់​តារា​សម្តែង​ស្រស់​សង្ហា​ម្នាក់នេះ​ម្តងៗ គឺ​សុទ្ធតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ លើក​នេះ​ក៏​មិន​ខុសពី​លើក​មុនៗ​ដែរ គឺ​គ្រួសារ​ដ៏​ផ្អែមល្ហែម​នេះ ក៏​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទស្សនិកជន ហើយក៏​មានការ​ជូនព​រ​ឱ្យ​សុភមង្គល​មួយ​នេះ​សាច​ពន្លឺ ឡើង​ដូច​ពេជ្រ​ពណ្ណរាយ​ជា​រៀងរហូត​ផងដែរ​៕ ភូមិន្ទ​