Henderson ទទួល​ស្គាល់​​ថា Liverpool មិន​បាន​លេង Champions League រដូវកាល​ក្រោយ

Henderson ទទួល​ស្គាល់​​ថា Liverpool មិន​បាន​លេង Champions League រដូវកាល​ក្រោយ

ប្រធាន​ក្រុម Liverpool កីឡាករ Jordan Henderson បាន​សារភាព​ថា​ក្រុម​របស់​ខ្លួន​នឹង​មិន​បាន​លេង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA Champions league បាន​នោះ​ទេ​ ដោយសារ​វិបត្តិ​ខ្សែប្រយុទ្ធ។

 

ការ​លើកឡើង​ដូច្នេះ​របស់​ខ្សែ​បម្រើ​​វ័យ២៥​ឆ្នាំ​ គឺ​បន្ទាប់​ពី​ហង្ស​ក្រហម​មាន​ឱកាស​ជា​ច្រើន​លើក​ស៊ុត​បញ្ចូល​ទី ក្នុង​ការ​ប្រកួត​ទល់​នឹង​ Manchester United តែ​ចុង​ក្រោយ​បែរ​ជា​ចាញ់ ១-០ នៅ​ក្នុង​ដី​ខ្លួន​ឯង។

 

Henderson ទទួល​ស្គាល់​​ថា Liverpool មិន​បាន​លេង Champions League រដូវកាល​ក្រោយ

 

អតីត​កីឡាករ Sunderland បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ច្បាស់​ថា​ឱកាស​ប្រជែង Top 4 បាត់​បង់​ហើយ​ឬ​នៅ​នោះ ទេ​តែ​សម្រាប់​ពេល​នេះ​គឺ​យើង​មិន​ទាន់​ដណ្ដើម​បាន​នៅ​ឡើយ។ ក្នុង​ការ​ប្រកួត​ជាមួយ United ពួក​យើង​មានឱកាស បង្កើត​ឱកាស​ស៊ុត ប៉ុន្តែ​នៅ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គេ​បាន”។

 

“នៅ​ក្នុង​បាល់ទាត់​រឿង​អ្វី​ក៏​ដោយ ក៏​អាច​កើត​មាន ជួន​កាល​អ្នក​លេង​យ៉ាង​ល្អ​តែ​ចុងក្រោយ​បែរ​ជា​ត្រូវ​ចាញ់។ យើង​បាន​ត្រឹម​មាន​ឱកាស ហើយ​ខកខាន​រក​គ្រាប់​បាល់ និង​ទី​បំផុត​ត្រូវ​ខក​ចិត្ត​ដោយ​ត្រូវ​គេ​ស៊ុត​បញ្ចូល​ទី”។ Hendo បន្ថែម​ដូច្នេះ។

 

កាល​ពី​ប្រកួត​ថ្ងៃអាទិត្យ Liverpool បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Manchester United ដែល​ស៊ុត​បញ្ចូលទី​បាន​សម្រេច​ដោយ​ប្រធាន​ក្រុម Wayne Rooney ធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅ​លេខ​៩​ក្នុង​តារាង Premier League ក្រោម​ក្រុម​លេខ៤​ចំនួន​៨ពិន្ទុ និង១៣ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង៕

 

Henderson ទទួល​ស្គាល់​​ថា Liverpool មិន​បាន​លេង Champions League រដូវកាល​ក្រោយ

 

ចុចអាន៖ Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun