Booysen ​ប្រាប់​ពី​ទំហំ​ចិត្ត ​បាន​ជួយ​ក្រុម Cambodian All Stars ​ឈ្នះ​ក្រុម​មក​​ពីថៃ

Booysen ​ប្រាប់​ពី​ទំហំ​ចិត្ត ​បាន​ជួយ​ក្រុម Cambodian All Stars ​ឈ្នះ​ក្រុម​មក​​ពីថៃ

ខ្សែ​ប្រយុទ្ធ Shane Booysen ​ដែល​ប្រិយមិត្ត​ស្គាល់​គ្រប់​គ្នា​ថា​មាន​បច្ចេកទេស​ខ្ពស់ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​ខ្លួន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​ចូល​លេង​ឱ្យ​ក្រុម​ Cambodian All Stars ​ជា​លើក​ដំបូង ហើយ​អាច​រក​គ្រាប់​បាល់​បាន​ទៀត​ពេល​លេង​ទល់​នឹង​ក្រុម SCG Muanthong United។

 

Booysen ​ប្រាប់​ពី​ទំហំ​ចិត្ត ​បាន​ជួយ​ក្រុម Cambodian All Stars ​ឈ្នះ​ក្រុម​មក​​ពីថៃ

 

Booysen ​ជា​អ្នក​រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម​កម្ពុជា ​នៅ​តង់​ទី​មួយ បន្ទាប់​ពី​ក្រុម SCG Muanthong United ​នាំ​មុខ​២​-​០។ ចូល​មក​ដល់​តង់​ទី​២ ​កីឡាករ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​រូប​នេះ​ក៏​បាន​ជួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ច្រើន​ដែរ ដោយ​រូបគេ​តែងតែ​ចុះ​មក​ជួយ​តំបន់​កណ្ដាល​ និង​ការពារ​ជា​ញឹកញាប់​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ។ ដោយសារ​តែ​ជា​យុទ្ធសាស្ត្រ​រូបគេ​ក៏​ត្រូវ​ប្ដូរ​ចេញ​នៅ​ពាក់​កណ្ដាល​តង់​ទី២។

 

ក្រោយ​ចប់​ការ​ប្រកួត​ដែល​ក្រុម Cambodian All Stars ​ឈ្នះ SCG Muanthong United  ៤-៣ ​កីឡាករ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បួង​រូប​នេះ បាន​និយាយ​ថា​៖ “​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ចូល​លេង ហើយ​សហការ​គ្នា​បាន​ល្អ​ជួយ​ក្រុម​ឱ្យ​ឈ្នះ​បាន។ នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា ​នឹង​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ប្រសិន​បើ​មាន​ឱកាស”។

 

ចង់​ដឹង​ថា Booysen ​និយាយ​អ្វី​បន្ថែម​ទៀត សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

 

 

អត្ថបទ៖ មុន្នី រម្យ