Mourinho ​​ទៅ​ដល់​ចិន តែ​នៅ​ស៊ីញេ​លើ​អាវ​ Chelsea

Mourinho ​​ទៅ​ដល់​ចិន តែ​នៅ​ស៊ីញេ​លើ​អាវ​ Chelsea

Jose Mourinho អតីត​អ្នកចាត់ការ​ក្រុម​ Chelsea ​បាន​បង្ហាញ​ខ្លួន​នៅ​​ទីក្រុង​សៀងហៃ ប្រទេស​ចិន​ ប៉ុន្តែ​លោក​នៅ​តែ​ចុះ​ហត្ថលេខា​លើ​អាវ​ឲ្យ​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ។

 

Mourinho ​​ទៅ​ដល់​ចិន តែ​នៅ​ស៊ីញេ​លើ​អាវ​ Chelsea

 

អនាគត​របស់​អតីត​អ្នកចាត់ការ​រហស្សនាម “Special One” ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ បន្ទាប់​ពី​ Chelsea បណ្ដេញ​ចេញ​ពី​តំណែង កាល​ខែ​ធ្នូ។ ​បុរស​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​សម្រាក​ពី​វិស័យ​បាល់ទា​មួយ​រយៈ​ហើយ តែ​ទើប​ឃើញ​បង្ហាញ​ខ្លួន​នៅ​ចិន ហើយ​​គេ​មិន​​ដឹង​ថា លោក​ទៅ​ទី​នោះ ដើម្បី​អ្វី​ដែរ។

 

រូបភាព​១​សន្លឹក បាន​បង្ហាញ​ថា​ Mourinho បាន​ស៊ីញេ​លើ​អាវ​ Chelsea ឲ្យ​អ្នកគាំទ្រ​ម្នាក់ ពេល​លោក​នៅ​ក្នុង​សណ្ឋាគារ​ទីក្រុង​សៀងហៃ​ ​តែ​ទឹក​មុខ​អតីត​អ្នកចាត់ការ​រូប​នេះ ​មិន​បាន​បង្ហាញ​ពី​ភាព​រីករាយ​នោះ​ទេ។

 

​Mourinho កំពុង​​ជាប់​ទាក់ទង​ អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​ Manchester United ​បើ​​ Louis van Gaal ​ត្រូវ​បណ្ដេញ​ចេញ​​ពី​ Old Trafford ប៉ុន្តែ​អនាគត​​​​អ្នកចាត់ការ​ហូឡង់ (Van Gaal) ​​​ហាក់​ស្ងប់ស្ងាត់​វិញ​ហើយ បន្ទាប់​ពី​ជួយ​ឲ្យ​បិសាច​ក្រហម​ឈ្នះ​ Liverpool ឡើង​ទៅ​លេខ​៥ និង​មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​ ត្រឹម​៧​ពិន្ទុ៕

 

Mourinho ​​ទៅ​ដល់​ចិន តែ​នៅ​ស៊ីញេ​លើ​អាវ​ Chelsea

 

Mourinho ​​ទៅ​ដល់​ចិន តែ​នៅ​ស៊ីញេ​លើ​អាវ​ Chelsea

 

Mourinho ​​ទៅ​ដល់​ចិន តែ​នៅ​ស៊ីញេ​លើ​អាវ​ Chelsea

 

 

-ចុចអាន៖ វិភាគ៖ ហេតុផល​ Man Utd ​អាច​​នឹង​​ឆ្កួត​បំផុត​ ​ប្រសិន​បើ​មិន​យក Mourinho ​បើ​ទោះ​បី​ Pep ​នៅ​ទំនេរ

 

​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail