ព្រឹកនេះសាលា រាជធានីភ្នំពេញ កំពុងប្រកាសលទ្ធផល សំណងដល់អ្នកបុរីកីឡា

ភ្នំពេញ៖ បញ្ហារបស់អ្នកភូមិបុរីកីឡា ដែលអូសបន្លាយជាច្រើនឆ្នាំ ក្រោយក្រុមហ៊ុនឯកជន របស់លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ ផាន អ៊ីម៉ិច បានបណ្តេញពលរដ្ឋ ទាំងហិង្សាចេញពីបុរីកីឡា ត្រូវបានសាលាក្រុងចេញមុខដោះស្រាយ ដោយប្រកាសលទ្ធផលនៅព្រឹកនេះ ។

រឿងរ៉ាវដ៏ស្មុគស្មាញខាងលើត្រូវបានដោះស្រាយនៅព្រឹកនេះ ដោយសារក្រុងកំពុងរៀបចំប្រកាសលទ្ធផល ពីសំណងជូនដល់ពលរដ្ឋ ដែលរងគ្រោះដោយសារតែក្រុមហ៊ុន ខាងលើ ។

ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែមករានេះថា «លោក មាស ចាន់យ៉ាដា នាយករដ្ឋបាល សាលារាជធានីភ្នំពេញ នឹងប្រកាសលទ្ធផលអំពីការចេញសំណងដល់ អ្នកបុរីកីឡា ៥១គ្រួសារ  ដោយកម្មវិធីនេះ កំពុងធ្វើឡើងនៅ បុរីកីឡាតែម្តង»។