លោក ថោង ខុន ចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍អាស៊ាន នៅហ្វីលីពីន

ភ្នំពេញ ៖ រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុននៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ  បានដឹកនាំគណៈប្រតិភូ របស់ក្រសួងមួយ ក្រុមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍ ជាលក្ខណៈអន្តរជាតិ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៦នេះ មានកិច្ចប្រជុំរដ្ឋមន្រ្តីទេស ចរណ៍អាស៊ានលើកទី១៩ កិច្ចប្រជុំ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបី(ចិន ជប៉ុន និងកូរ៉េ) លើកទី១៥ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៥ កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-រុស្ស៊ីលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៨-២៣ ខែមករា ក្រោមប្រធានបទ “សហគមន៍មួយ ដើម្បីនិរន្តរភាព។

កម្ពុជា ក្នុងនាមជាប្រធានក្រុមការងារអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP2016-2025) កម្ពុជានឹងរាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រជុំក្រុមការងារ ATSP លើកទី៦ កាលពីថ្ងៃ ទី១-២ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំប្រមុខស្ថាប័នទេសចរណ៍អាស៊ាន (NTOs Meeting) ហើយកិច្ចប្រជុំ NTOs ក៏នឹងពិនិត្យ និងអនុម័ត លើរបាយការណ៍ចុងក្រោយ ស្តីពីផែនការយុទ្ធសាស្រ្តទេសចរណ៍ អាស៊ាន២០១៦-២០២៥៕

]

លោក ថោង ខុន ចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍អាស៊ាន នៅហ្វីលីពីន