មាស រិទ្ធី ៖ រឿងរ៉ាវបណ្តឹង គ្រប់យ៉ាងនឹងចប់ ប្រសិនបើ ម៉ៅ ហាជី ព្រមចូលខ្លួន ដោះស្រាយ ជាមួយហង្សមាស

ភ្នំពេញៈ បន្ទាប់ពីគេហទំព័រ Looking TODAY បានធ្វើការចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា « ម៉ៅ ហាជី ចេញមុខ ចេញមាត់ នៅផលិតកម្មថោន ក្រោយរឿងប្តឹងផ្តល់ របស់ហង្សមាស ស្ងប់ស្ងាត់ » រួចមិនទាន់ បានប៉ុន្មានផង ស្រាប់តែ លោក មាស រិទ្ធី អគ្គនាយករង ស្ថានីយទូរទស្សន៍ហង្សមាស បានចេញមុខបកស្រាយ តាមកញ្ចក់ទូរទស្សន៍ នៅព្រឹកថ្ងៃទី១៨ ខែមករា ពាក់ព័ន្ធបណ្តឹងរបស់ ម៉ៅ ហាជី ថារឿងរ៉ាវគ្រប់យ៉ាង របស់គាត់ (ហាជី) អាចដោះស្រាយ ក្រៅប្រព័ន្ធតុលាការបាន ប្រសិនបើលោកព្រមចូលខ្លួន មកដោះស្រាយជាមួយ លោកអគ្គនាយកតាមសម្រួល ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅតែមិនទាន់ បង្ហាញមុខមកដោះស្រាយទេ ហេតុដូច្នេះប្រសិនបើ ហាជីចេញមុខផ្លូវការ នៅផលិតកម្មណាមួយ ខាងហង្សមាស នឹងដាក់ពាក្យប្តឹង ធ្វើទៅតាមច្បាប់ហើយ ។

ថ្លែងនៅក្នុងកម្មវិធីព័ត៌មាន ពេលព្រឹករបស់ ទូរទស្សន៍ហង្សមាស កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ លោក មាស រិទ្ធី ដែលជាអគ្គនាយករង ស្ថានីយទូរទស្សន៍ ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មាន ពេលព្រឹកដ៏ល្បីមួយរូប បានរៀបរាប់ប្រាប់ ទស្សនិកជនថា ជំហររបស់ទូរទស្សន៍ហង្សមាស នៅតែប្រកាន់ជំហរ តាមផ្លូវច្បាប់ដដែល បើទោះជាពេលនេះ ខាងហង្សមាសមិនបាន លើកព័ត៌មាននេះ ឲ្យល្បីផុសផុលក៏ដោយ តែយើងនៅតែ រង់ចាំមើលថាតើ ម៉ៅ ហាជី ចេញមុខមកដោះស្រាយ ជាមួយខាងយើង ឬក៏យ៉ាងណា ម្យ៉ាងទៀតប្រសិនបើ ហាជី មិនចេញមុខបកស្រាយ ហើយបែរជាចេញមុខចេញមុខ នៅផលិតកម្មណាមួយនោះ លោកនិងខាងក្រុមហ៊ុន ដែលទទួលលោកនោះ គឺជាប់បណ្តឹងទាំងពីរ ។

លោក មាស រិទ្ធី បាននិយាយ បែបបញ្ឆិតបញ្ឆៀង ឲ្យផលិតកម្ម ដែលចង់ទទួល លោក ម៉ៅ ហាជី ទៀតថា « ខាងក្រុមហ៊ុនផ្សេងៗ ដែលចង់យក ហាជី ទៅច្រៀងឲ្យ ផលិតកម្មរបស់ខ្លួន គួរតែដឹងហើយថា វាមានបញ្ហាអ្វី ព្រោះថាបើ ហាជី មិនបានដឹងពីច្បាប់ ឬក៏យល់ពីកុងត្រា ប៉ុន្តែខាងក្រុមហ៊ុនធំៗឫ ក៏ម្ចាស់ផលិតកម្មដែលចង់យកគេ (ហាជី) ទៅច្រៀង គួរតែដឹងច្បាស់ ហើយមិនតែប៉ុណ្ណោះ ប្រសិនបើ ហាជី ចេញមុខក្នុងផលិតកម្មនោះ នឹងជាប់បណ្តឹងទាំង ហាជី បណ្តឹងទាំងអ្នក ទទួលជាក់ជាមិនខាន កន្លងមកដែលយើង នៅស្ងប់ស្ងាត់មិនអើពើ ព្រោះថា ព័ត៌មានដែលថា ហាជី ចូលផលិតកម្ម គ្រាន់តែលេចឮ តពីមួយទៅមួយ និងតាម Facebook » ។

អ្នកអត្ថាធិប្បាយព័ត៌មានរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ហាជី ចង់ចេញទៅច្រៀង ឲ្យផលិតកម្មណាក៏ ច្រៀងទៅ ខាងហង្សមាសមិនឃាត់ទេ តែអ្វីដែលសំខាន់គឺចេញមុខ ដោះស្រាយគ្នាខាងយើង ចង់បានហេតុផលមូលហេតុ នៃ ការចាកចេញឲ្យច្បាស់សិន ហើយមួយវិញបើទោះជា ហាជី មិនចេញមុខដោះស្រាយ ដោយអូសបន្លាយ ឲ្យចប់កុងត្រា ហើយកុំគិតថាវានឹងចប់ ទៅតាមកុងត្រាឲ្យសោះ ព្រោះថាប៉ុន្មានខែក្រោយនេះ ហាជី មិនបាននៅបន្តកុងត្រា ជាមួយខាងហង្សមាស និងបញ្ចប់ទៅដោយត្រឹមត្រូវទេ ។

ជាមួយគ្នានោះដែល លោក មាស រិទ្ធី ក៏បានដាក់បម្រាម ទៅដល់បេក្ខជនដទៃ ដែលចង់ដាក់ពាក្យប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក របស់ទូរទស្សន៍ហង្សមាសថា បេក្ខជនដែលចង់ដាក់ពាក្យប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក របស់ទូរទស្សន៍ហង្សមាស  បើនៅជាប់កុងត្រាជាមួយ ផលិតកម្មណាមួយ គឺយើងមិនទទួលទេ ព្រោះមិនចង់ឲ្យមានបញ្ហាផ្សេងៗ កើតឡើងទេ ដោយសារយើងដឹងថា គ្រប់ក្រុមហ៊ុនគឺតែងតែមាន កុងត្រារបស់គេវាជារឿងធម្មតា៕

មាស រិទ្ធី ៖ រឿងរ៉ាវបណ្តឹង គ្រប់យ៉ាងនឹងចប់ ប្រសិនបើ ម៉ៅ ហាជី ព្រមចូលខ្លួន ដោះស្រាយ ជាមួយហង្សមាស

មាស រិទ្ធី ៖ រឿងរ៉ាវបណ្តឹង គ្រប់យ៉ាងនឹងចប់ ប្រសិនបើ ម៉ៅ ហាជី ព្រមចូលខ្លួន ដោះស្រាយ ជាមួយហង្សមាស

មាស រិទ្ធី ៖ រឿងរ៉ាវបណ្តឹង គ្រប់យ៉ាងនឹងចប់ ប្រសិនបើ ម៉ៅ ហាជី ព្រមចូលខ្លួន ដោះស្រាយ ជាមួយហង្សមាស

មាស រិទ្ធី ៖ រឿងរ៉ាវបណ្តឹង គ្រប់យ៉ាងនឹងចប់ ប្រសិនបើ ម៉ៅ ហាជី ព្រមចូលខ្លួន ដោះស្រាយ ជាមួយហង្សមាស</p