ស្បែកប្រែពណ៌លឿង មាត់ជូរ….ជារូបសញ្ញាបញ្ជាកថា អ្នកកើតជំងឺថ្លើម

សុខភាព៖ ខាងក្រោមនេះ ជារោគសញ្ញាមួយ ដែលបង្ហាញថា អ្នកមានជំងឺថ្លើម

១. ស្បែកប្រែពណ៌លឿង ស្លាំង និងឡើងមុន
ជាមួយនឹងរោគសញ្ញានេះ វាបានបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុង តែបង្ហាញសញ្ញាថា កំពុងតែមានបញ្ហាខុសប្រក្រតី មួយចំនួន។ ថ្លើមមានមុខងារសំខាន់ណាស់ ជាកាលីករ កំចាត់ជាតិពុល ចេញពីរាងកាយ នៅពេលដែលថ្លើមមានបញ្ហា ជាតិពុល និងកកកុញ នៅក្រោមស្បែក បណ្តាលឲ្យផ្លាស់ប្តូរពណ៌ស្បែក និងឡើងមុនខុសប្រក្រតី ។

២. មាត់ជូរ និងដង្ហើមមិនល្អ
ប្រសិនបើមានអារម្មណ៍ថា មាត់ជូរ ឈឺក្បាល វិលមុខ ញឹកញាប់ ប្រហែលជាថ្លើម ត្រូវបានរលាក ។ម្យ៉ាងវិញទៀត នៅពេលដែលថ្លើម គ្មានសមត្ថភាពបញ្ចេញជាតិពុល នោះ ជាតិពុលមួយចំនួន និងចេញតាមសួត បង្កឲ្យមានក្លិនអាក្រក់ ពេលដកដង្ហើម។

៣.អស់កម្លាំង
ផឹកច្រើន វានឹងធ្វើឲ្យប៉ពាល់ ដល់ថ្លើមយ៉ាងធ្ងន់ធ្ងរ ទម្លាប់ផឹកនេះ វាធ្វើឲ្យបាត់បង់ វិតាមីន B12 ដែលមាននៅក្នុងខ្លួន ធ្វើឲ្យអស់កម្លាំង និង បាត់បង់ចំណង់អាហារ ធ្លាក់ចូលក្នុងភាពភិតភ័យ ។

៤.ការចែកចាយ និងទឹកនោមខុសពីប្រក្រតី
ថ្លើមមានបញ្ហា វានឹងរាលដាល ដល់ចំណុចផ្សេង ទៀតនៅក្នុងរាងកាយ និងធ្វើឲ្យលាម និងទឹកនោម មានពណ៌ខុសពីធម្មតា ពោលគឺពណ៌រាងខ្មៅ ទៅវិញ ។

បើករណីខាងលើកើតឡើង សូមព្យាយាម ផឹកទឹកឲ្យគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃ ដើម្បីកែលម្អ ស្ថានភាពនេះ ប្រសិនបើអ្នកមិនត្រូវការគ្រូពេទ្យ ដើម្បីពិនិត្យ ៕

ប្រភព៖ Womenhealth

ស្បែកប្រែពណ៌លឿង មាត់ជូរ....ជារូបសញ្ញាបញ្ជាកថា អ្នកកើតជំងឺថ្លើម