អុញ ! ចាក់ទឹកក្រៅពាង ក៏អាចបណ្តាល ឲ្យមានកូនដែរ

សុខភាព៖ សូមបន្តឈប់យល់ច្រឡំទៅ ទឹករំអិលដែលបានបាញ់ ចេញមុនទឹកកាម គឺមិនអាចមានកូននោះទេ ។ តែផ្ទុយមកវិញចំពោះ ទស្សនៈនេះត្រូវបានគេបកស្រាយបង្ហាញ ឲ្យដឹងថា វាជារឿងមួយដែល បុរសទាំងនោះ គិតខុសចំពោះបញ្ហានេះ ។

តាមពិតទៅទឹករំអិល ដែលចេញមកមុន ទឹកកាមវាអាចបណ្តាលឲ្យស្ត្រី ដែលជាដៃគូរ អាចមានផ្ទៃពោះដូចគ្នា ព្រោះថានៅក្នុងទឹករំអិលនោះ ក៏មានសារធាតុមេជីវិតឈ្មោល ដែលអាចបង្ករ បានជាស៊ុតដូចគ្នា។

ទន្ទឹមនឹងគ្នានេះដែរ បុរសជាច្រើនគិតថា ការរួមភេទចាក់ទឹកក្រៅពាង ឬការដកលឹង្គចេញមុន ទឹកកាមចេញនោះគេថា ក៏មិនអាចមានកូនដែរ ពេលខ្លះការចាក់ទឹកក្រៅពាងរបស់គេ មិនបានប្រុងប្រយ័ត្ននោះ ក៏អាចបណ្តាលក៏ ឲ្យមានកូនផងដែរ ។

បុរសភាគច្រើន និងនារីដែលជាសង្សារ តែងតែរងគ្រោះដោយសារការចាក់ទឹកកក្រៅពាងនេះ ជាញយមកហើយ វិធីដែលល្អ បំផុតដើម្បីការពារកុំ ឲ្យមានផ្ទៃពោះនេះគឺការ ប្រើប្រាស់ស្រោមអនាម័យ ឬថ្នាំពន្យាកំណើតទើបជាវិធីល្អ៕

អុញ ! ចាក់ទឹកក្រៅពាង ក៏អាចបណ្តាល ឲ្យមានកូនដែរ