នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា

ដោយ​គិត​​ថា​​​ខ្លួន​​មាន​សម្ផស្ស​​មិន​​សូវ​ស្អាត​ នារី​ថៃ​ម្នាក់​បាន​សម្រេច​ចិត្ត​​កែ​ប្រែ​វាសនា​​​លើ​ផ្ទៃ​មុខ​​ខ្លួន​ឯង តាម​រយៈ​​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
 
កញ្ញា​ វ័យ​២៣​ឆ្នាំ Wongtawan Panuprateep ហៅ​ “លីន” ត្រូវ​​បាន​កម្មវិធី​​​ “Let Me In Thailand” របស់​ទូរទស្សន៍​ថៃ​ដែល​មាន​លំនាំ​​ដូច​កម្មវិធី​ល្បី​មួយ​នៅ​កូរ៉េ អញ្ជើញ​ចូល​រួម​ ប្រកួត​​ជ្រើស​រើស​ជា​ស្ត្រី​​ថៃ​ដំបូង​គេ​ ដែល​បាន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ វះ​កាត់​កែ​សម្ផស្ស។

លីន​ បាន​ឲ្យ​ដឹង​​តាម​រយៈ​កម្មវិធី​ “Let Me In Thailand” ថា​ ចំពោះ​ការ​កែ​សម្ផស្ស​របស់​​​នាង​គឺ​ ​បាន​​កែ ចង្កា​ ភ្នែក ធ្មេញ ច្រមុះ​ ថ្ងាស និង​​ត្រគាក។ លទ្ធផល​នេះ​​​​បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​ និង​ពេញ​ចិត្ត​ជា​ខ្លាំង។

លីន​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​​​បាន​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ថ្នាក់​​សាកលវិទ្យាល័យ​ ដោយ​ពុំ​មាន​លទ្ធភាព​រៀន។ ក្រោយ​មក​នាង​បាន​ស្វែង​រក​ការងារ​ធ្វើ​ តែ​ពុំ​មាន​គេ​ទទួល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​​នាង​ក៏​សម្រេច​ចិត្ត​​កែ​សម្ផស្ស​ក្លាយ​ជា​​មនុស្ស​ថ្មី។ លីន​ បាន​និយាយ​ថា៖ ” ខ្ញុំ​ចង់​បាន​ការងារ​ល្អ​មួយ​ធ្វើ ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​​រស់​នៅ​បាន​ប្រសើរ ។ វា​ជា​ឱកាស​មួយ​សម្រាប់​​ជីវិត​របស់​ខ្ញុំ” ៕

នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
 
នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
នារី​ថៃ​​​​​ទៅ​​វះ​កាត់​​កែ​សម្ផស្ស​​នៅ​កូរ៉េ​ ប្រែ​មុខ​មាត់​ដូច​តារា
 
ចុចអាន៖ ស្រី​ស្អាត​ទាំង​៥​ដែល​មាន​ជើង​វែង​បំផុត​លើ​​លោក

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​​​​​​​​