មនុស្ស​៥​លាន​នាក់​នឹង​គ្មាន​ការងារ​​ធ្វើ​ដោយ​សារ​មនុស្ស​យន្ត​នៅ​​ត្រឹម​ឆ្នាំ​២០២០


មនុស្ស​៥​លាន​នាក់​នឹង​គ្មាន​ការងារ​​ធ្វើ​ដោយ​សារ​មនុស្ស​យន្ត​នៅ​​ត្រឹម​ឆ្នាំ​២០២០

ការ​ប្រែ​ប្រួល​នូវ​ទីផ្សារ​ពលកម្ម​ រួម​ជា​មួយ​នឹង​ការ​រីក​ចម្រើន​ខាង​ផ្នែក​មនុស្សយន្ត​ នឹង​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៥,១​លាន​នាក់​គ្មាន​ការងារ​ធ្វើ​នៅ​ត្រឹម​​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ​ទៀត​ ក្នុង​បណ្ដា​ប្រទេស​ឈាន​មុខ​ចំនួន​១៥។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ពី​អ្នក​ជំនាញ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)។

 

មនុស្ស​៥​លាន​នាក់​នឹង​គ្មាន​ការងារ​​ធ្វើ​ដោយ​សារ​មនុស្ស​យន្ត​នៅ​​ត្រឹម​ឆ្នាំ​២០២០

 

ប្រទេស​ឈាន​មុខ​ទាំង​១៥​ដែល​គេ​បាន​យក​មក​ធ្វើ​ការ​សិក្សា​នោះ​ មាន​កាន់​កាប់​​ចំនួន​កម្លាំង​ការងារ​​ប្រមាណ​៦៥​ភាគ​រយ​ នៃ​ចំនួន​កម្លាំង​ការងារ​សរុប​ជុំ​វិញ​ពិភពលោក។ ការ​វិភាគ​នេះ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ទទួល​បាន​ពី​បច្ចេកវិទ្យា​​ទំនើប​ (មនុស្ស​យន្ត) ​ដែល​អាច​ជំនួស​កម្លាំង​មនុស្ស​បាន មិន​ថា​ខាង​វិស័យ​រោងចក្រ​ និង​វិស័យ​សុខាភិបាល​ឡើយ។

 

ក្នុង​វេទិកា​ WEF អ្នក​ជំនាញ​បាន​​លើក​ឡើង​ទៀត​ថា​​ការងារ​ក្នុង​ការិយាល័យ​ដូច​ជា​ផ្នែក​រដ្ឋបាល​ជា​ដើម​ ​ប្រឈម​មុខ​នឹង​ត្រូវ​ជំនួស​ដោយ​មនុស្សយន្ត​​ខ្ពស់​ជាង​គេ​។

 

​​កន្លង​មក​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិ​ ធ្លាប់​បាន​ទស្សន៍ទាយ​ដែរ​ថា​ការ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​សកល​លោក​នឹង​កើន​ឡើង​ដល់​១១​លាន​នាក់៕​​

 

ចុច​អាន៖ ​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ ChannelNewsAsia​​​​​