និស្សិត​ព័ត៌មានវិទ្យា​ន័រ​តុន​​ ស្វែង​យល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ការ​សិក្សា​ក្នុង​ថ្នាក់​

និស្សិត​ព័ត៌មានវិទ្យា​ន័រ​តុន​​ ស្វែង​យល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ការ​សិក្សា​ក្នុង​ថ្នាក់​

​និស្សិត​ន័រតុន​ជា​ច្រើន​នាក់​ ដែល​ភាគ​ច្រើន​សិក្សា​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​បាន​​ចុះ​ធ្វើកម្មសិក្សា​​​ ដើម្បី​​ស្វែង​យល់​ពី​ផលិតផល​អេឡិចត្រូនិក​និង​បច្ចេកវិទ្យា​ទំនើប​នៅហាង ICE។

និស្សិត​ព័ត៌មានវិទ្យា​ន័រ​តុន​​ ស្វែង​យល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ការ​សិក្សា​ក្នុង​ថ្នាក់​

បើ​តាម​សាស្រ្តាចារ្យ​ដែល​បាន​ដឹកនាំ​​​ក្រុម​និស្សិត​ចូល​រួម​បាន​ឲ្យ​ដឹង​ថា ការ​ទស្សនកិច្ច​សិក្សា​​នេះ​​ដើម្បី​ផ្តល់​ឱកាស​ដល់​និស្សិត​ដែល​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​បាន​ស្វែងយល់​ពី​ការ​អភិវឌ្ឍន៍​​​​​​បច្ចេកវិទ្យាថ្មីៗ​​​​ ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​សាលា។

លោក​ថា និស្សិត​​​ដែល​ចូល​រួម​ភាគ​ច្រើន​ជា​និស្សិត​ឆ្នាំ​​ទី​មួយ​និង​ទី​ពីរ​។ ​ពួកគេ​ក្រៅ​ពី​មើល​​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​បាន​​ដាក់​បង្ហាញ​ ​ក៏​បានធ្វើ​តេស្តិ​ដោយ​ផ្ទាល់​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​យក​ទៅ​សិក្សា​​​និង​ពង្រឹង​ការ​សិក្សា​ស្រាវជ្រាវ​​​បន្ថែម​​។ ​

កញ្ញា សី ម៉ាលីយ៉ា ​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ICE ​បាន​បញ្ជាក់​ថា ​ការ​រៀបចំ​ដំណើរទស្សនកិច្ច​សិក្សា​របស់​និស្សិត​មក​ពី​សាលា​ន័រ​តុន​ ​ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បី​ឲ្យ​សិស្ស​និស្សិត​មាន​ឱកាស​បាន​ស្វែង​យល់​​ពី​ផលិតផលថ្មីៗ​ដែល​ក្រុមហ៊ុន​បាន​នាំ​ចូល ក៏​ដូចជា​​​ធ្វើ​ឲ្យ​ពួកគេ​អាច​ធ្វើតេស្ត​សាកល្បង​ផ្ទាល់​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​​ប្រភេទ ​ដែល​មាន​មុខងារ​ពិសេសៗ​ជួយ​សម្រួល​ដល់​ការ​សិក្សា និង​ការ​រស់​នៅ។

​ការ​បាន​មក​សិក្សា​​ដោយ​ផ្ទាល់​នេះ កញ្ញា​សង្ឃឹម​ថា​​នឹង​​ជួយ​ដល់​​និស្សិត​អា​​ច​ពង្រី​ក​ចំណេះដឹង​​ក្នុង​ការ​សិក្សា​ក៏​ដូចជា​បណ្តុះ​គំនិត​​​ដែល​ថ្ងៃ​ខាង​មុខ​​ធ្វើ​ឲ្យ​ពួកគេ​សម្រេច​បាន​ការ​អភិវឌ្ឍ​ផលិតផល​ជា​ប្រយោជន៍​​ដើម្បីបម្រើ​ដល់​សង្គម​ជាតិ។

អត្ថបទ៖ រក្សា