សហជីព​កម្មករ ៥ នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ ដោះលែង​វិញ​ហើយ​

ភ្នំពេញ: ​មេដឹកនាំ​សហជីព​ចលនា​កម្មករ ៥ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងពេល​ប៉ះទង្គិច​ដោយ​ហិង្សា នៅមុខ​រោងចក្រ  អ៊ែ​ជ្យា​យល៍ ស្វេត​ថឺ (Agile Sweater) ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ ដោះលែង​វិញ​ហើយ គាល​ពី​ព្រលប់​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១៦​។ មន្ត្រី​សហជីព​ទាំង ៥ នាក់​នោះ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​។​

 មន្ត្រី​សហជីព​កម្មករ​ទាំង ៥ នាក់ ដែល​ទៅ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ដល់ក​ម្មករ ធ្វើ​កូដកម្ម ត្រូវបាន​ចាប់ខ្លួន ហើយ​តុលាការ បាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា និង​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​ការតវ៉ា​។ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ព្រមទាំង​សហជីព​កម្មករ​ជាច្រើន​ទៀត បាន​តវ៉ា​នឹង​ការចាប់ខ្លួន​នោះ ព្រមទាំង​ហែ​ក្បួន​ដាក់​ញត្តិ​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៥​មករា​៕​

សហជីព​កម្មករ ៥ នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ ដោះលែង​វិញ​ហើយ​
មន្ត្រីសហជីពចលនាកម្មករ ៥ នាក់ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺ ដោះលែង កាលពីព្រលប់ថ្ងៃទី១៩មករា បន្ទាប់ពីចាប់ឃុំខ្លួន កាលពីថ្ងៃទី១២មករា
( រូបភាព៖ សហជីព )