កម្មករ​រោងចក្រ​កាត់ដេរ នៅ​ខេត្តកំពង់ស្ពឺ ហែ​ក្បួន ដាក់​ញត្តិ នៅ​ក្រសួង​ការងារ​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា​នេះ ក្រុម​​កម្មករ​រោងចក្រ សេរី ដែលមាន​ទីតាំងនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឡើងមក​តវ៉ា​ដាក់​ញ្ញត្តិ​នៅ​ក្រសួង​ការងារ និង​
​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទៅ​ដង្ហែ​​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​គោលបំណង​នៃ​ការតវ៉ា​ទាមទារ​របស់​កម្មករ គឺមាន ៧ ចំណុច​៖ ១-​ទាមទារ​អោយ​ក្រុម​ទទួលយក​មេ​​ដឹកនាំ​សហជីព​សេរី​កម្មករ ចំនួន​ ៣ នាក់ ចូលធ្វើការ​វិញ​។​ ២-​បើកប្រាក់​ឈ្នួល​អោយ​ហើយ​ក្នុង​ម៉ោង​ការងារ និង​ចេញ​ប៉ុង​បើកប្រាក់​ខែ ៣ ថ្ងៃមុន​បើកប្រាក់​ខែ​។ ៣-​បន្ត​កិច្ចសន្យា​ពី ៦ ខែ ទៅ ១ ឆ្នាំ​។ ៤-​ស្នើសុំ​លុយ​បាយ ៦ ដុល្លារ​បន្ថែម​។ ៥-​ក្រុមហ៊ុន​មិនត្រូវ​បញ្ចប់​កិច្ចសន្យា​ដោយ​គ្មាន​មូលហេតុ​។ ៧-​ស្នើសុំ​លុយ​ព្រីម ៥ ដុល្លារ​៕​