នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង ខ​ភម និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ស្តុក​ឈើ នៅក្នុង​ខេត្ត​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី​។​

​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​បាន​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ តាម​ឧទ្ធម្ភាគចក្រ អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ឃ្លាំង​ស្តុក​ឈើ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន នាយសេនាធិការ និង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រាយការណ៍​នៅក្នុង​អង្គប្រជុំ​គណៈកម្មការ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៨​មករា​ថា ក្រោយពី​មាន​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​១៥ ខែមករា គឺ​កម្លាំង​នៅតាម​បណ្តា​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​ខាងលើ​ទៅ​ទប់ស្កាត់ នៅតាម​បណ្តា​ច្រកព្រំដែន​ជាបន្ទាន់ និង​បាន​បិទ​ច្រកព្រំដែន​ទាំងស្រុង ចំពោះ​ខេត្ត​ដែល​បាន​បិទ​ហើយ គឺមាន​ខេត្ត​មណ្ឌល​គី​រី នៅ​ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគីរី​។

​លោក​បន្តថា កម្លាំង​បាន​ចូលទៅ​គ្រប់គ្រង នៅតាម​គោលដៅ និង​បាន​ពិនិត្យ​អំពី​ស្ថានភាព ឃើញថា ក្រោយពី​មាន​បទបញ្ជា​ពី​រាជរដ្ឋាភិបាល នៅ​ច្រកព្រំដែន​អត់​មាន​មធ្យោបាយ​ណាមួយ​ដែល មានការ​ដឹកឈើ​ចេញ​នោះទេ​។ នៅក្នុង​យប់​ថ្ងៃទី​១៥ ខែមករា គឺ​ឃើញ​មាន​មធ្យោបាយ​ជាច្រើន ជិត ៣០០​គ្រឿង (​ឡាន​ដឹកឈើ​) ចេញពី​ក្នុងព្រៃ​ទាំងអស់ គឺ​នៅ​ច្រក​តំបន់​ខេត្តក្រចេះ និង​តំបន់​ខេត្ត​មណ្ឌល​គី​រី ភាគច្រើន​បានចេញ​មក​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន សកម្មភាព​នៅតាម​ច្រកចេញ​ទៅតាម​ព្រំដែន គឺ​បិទ​ទាំងស្រុង​មិនមាន​ការចេញ​ឈើ​បាន​ទៀត​ទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន បាន​បញ្ជាក់ថា “​ទាក់ទង​ឈើ​ស្តុក​ទុក​នៅតាម​ឃ្លាំង ដោយមាន​បទបញ្ជា​ច្បាស់​នៅក្នុង​នោះ​គឺមាន​ឧកញ៉ា អ៊ុ​ល (​សឹង្ហ សំអុល​) ហើយ​និង​ឧកញ៉ា​ខ្នា អីចឹង​ឧកញ៉ា​អុល​នេះ យើង​បាន​គ្រប់គ្រង​ឃ្លាំង នៅ​តំបន់​កៀក​ព្រំដែន ប៉ុន្តែ​យើង​ពិនិត្យ​ទៅ មិនមាន​ឈើ​អី​ច្រើន​ទេ​។ ដោយឡែក​ឧកញ៉ា​ខ្នា​នេះ គឺមាន​ឈើ​ច្រើន​នៅ​តំបន់​ព្រំដែន ហើយ ឈើ​ដែល​រាប់​ត្រួសៗ​មិនទាន់​ឆេ​ក​អស់ មាន​ជាង​២០០០​ដុំ ប្រហាក់ប្រហែល​និង​៨១៥​ម៉ែត្រ​គីប និង​ធ្វើ​ការងារ​រាប់​បន្តទៀត​។ ហើយ​ដែល​នៅក្នុង​ព្រៃ និង​នៅក្នុង​ឃ្លាំង យើង​ក៏​មិនទាន់ កំណត់ ថា ជា​បទល្មើស​ដែល​ខុសច្បាប់​នឹង​ដែរ មិនជា​មានច្បាប់​ប៉ុន្មាន ហើយ​មិនមាន​ច្បាប់​ប៉ុន្មាន គ្រាន់តែ​ក្នុងនោះ​ក៏មាន​ច្បាប់​ពី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​។ តែ​នៅលើ​ការជាក់ស្តែង ថា ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះ គឺ​អាស្រ័យទៅលើ​គណៈកម្មការ​ចម្រុះ​របស់​យើង ដែល លោក​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​។ ហើយ​រាល់កន្លែង ដែល​យើង​បាន​ហ៊ុំព័ទ្ធ ក៏​យើង​បានធ្វើការ​គ្រប់គ្រង​ទាំងស្រុង​ដែរ មិនទាន់​អនុញ្ញាត​ឲ្យ​អ្នក​ណាមួយ​ចូលមក​ដោះស្រាយ​ទេ​”៕​

នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​

នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​

នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​

នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​

នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​
លោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំគណៈកម្មការចុះពិនិត្យ​បទល្មើសព្រៃឈើ
( រូបភាព៖ Om Chetchannara )