រថយន្តបុក​ម៉ូតូ ប្តី​ប្រពន្ធ​២​នាក់​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​១

ស្វាយរៀង:  ប្តី​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ចំណែក​ប្រពន្ធ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រវាង​រថយន្ត និង​ម៉ូតូ​។​

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៦​នៅ​ចំណុច​ភូមិ​កំពោ​ត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្តី ឈ្មោះ សុខ សុ​ម៉ាលី មុខរបរ កម្មករសំណង់និង​ប្រពន្ធ​ឈ្មោះ លឹម ស្រី​ណាក់ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ដឹក​គ្នាតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខ​ណះ​មកដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ត្រូវ​រថយន្ត ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង 2A-1717​បើកបរក្នុងទិសដៅ​បញ្ច្រាស់​ទិស​គ្នា បុក​ពេញទំហឹង​បណ្តាល​ប្តី​អ្នកបើក​ម៉ូតូ​ស្លាប់ នៅកន្លែងកើតហេតុ ហើយ​ប្រពន្ធ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

​ក្រោយ​បង្កហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក មានបំណង​បើក​គេច​ចេញពី​កន្លែងកើតហេតុតែ​ត្រូវបាន​នគរបាល​ក្រុង​បាវិត ស្ទាក់​ចាប់បាន ។​

​បច្ចុប្បន្ន​សាកសព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី និងមធ្យោបាយ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​​បាវិត ចាត់ការ​តាមច្បាប់​៕​