កម្មករ​កាត់ដេរ រោងចក្រ អេ​ច អ ហ្គ្រេន ហ្គា​មិន នៅ​កៀនស្វាយ ខេត្តកណ្តាល ធ្វើ​កូដកម្ម​

ភ្នំពេញ: ​កម្មករ​ក្នុង​រោងចក្រ ​អេ​ច អ ហ្គ្រេ​ន ហ្គា​មិន ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល បានធ្វើ​កូដកម្ម ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ កាលពី​ម៉ោង ៧ និង ៣០​នាទី​។

​នៅ​រោងចក្រ​នោះ មាន​កម្មករ​សរុប ៧០០ នាក់ ប្រុស ៧០​នាក់ មិន​ចូលធ្វើការ​ដោយសារ​រោងចក្រ​​បញ្ឈប់​តំណាង​សហជីព​មកពី​សហ​ព​ព័ន្ធ​សហជីព​ស្មារតី​កម្មករ​​ខ្មែរ ឈ្មោះ យឺន  សុ​ភិន​ដា​រ៉ា  ភេទ​ស្រី អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ស្តៅ​​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​។ រោងចក្រ​បញ្ឈប់​ស្ត្រី​តំណាង​សហជីព​នោះ ដោយសារ​តំណាង​សហជីព​​រូបនេះ ឈ្លោះប្រកែក​ជាមួយ​អ្នកបកប្រែ​ភាសារ​ចិន ប្រចាំ​រោងចក្រ​៕​

កម្មករ​កាត់ដេរ រោងចក្រ អេ​ច អ ហ្គ្រេន ហ្គា​មិន នៅ​កៀនស្វាយ ខេត្តកណ្តាល ធ្វើ​កូដកម្ម​