រដ្ឋមន្ត្រីការបរទេស ជួប​យុវជន ១៧ នាក់ ដែល​ទទួលបាន​អាហារូបករណ៍ ទៅ​រៀន នៅ​នូ​វែ​ល​សេ​ឡង់​

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង  រដ្ឋមន្ត្រីការបរទេស  និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​សំណេះសំណាល និង​ផ្តល់យោបល់​ដល់​យុវជន​ចំនួន ១៧ នាក់​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​នៅក្នុង​ពិធី​សំណេះសំណាល​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តល់​យោបល់​មួយចំនួន​ទាក់ទង​នឹង​ការ​ចេញទៅ​សិក្សា​នៅ​បរទេស ពីព្រោះ​យុវជន គឺជា​អនាគត​របស់​ប្រទេសជាតិ មានន័យថា នៅពេល​មន្ត្រី​មុនៗ​គាត់​ចាស់ៗ​អស់ គឺ​មានតែ​យុវជន​នេះហើយ ដែលជា​អ្នក​បន្តវេណ និង​ដឹង​ដឹកនាំ​ប្រទេស​តទៅទៀត​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​រំលឹក​ទៅដល់​ការរំដោះ​ប្រទេស​ចេញពី​រប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​នៅពេលនោះ គឺ​ប្រទេស​កម្ពុជា​គ្មានអ្វី​ទាំងអស់ ទម្រាំ​កសាងបាន​មកដល់​សព្វ​ថ្ងៃនេះ មិនមែនជា​បញ្ហា​មួយ​ស្រួល​ទេ ប៉ុន្តែ​ទន្ទឹម​និង​ការរីកចំរើន​នេះ ក៏មាន​ក្រុម​អ្នកនយោបាយ​ខ្លះ គេ​មិន​ទទួលស្គាល់​ដែរ ហើយ​អះអាងថា ប្រទេស​កម្ពុជា​ក្រ​ទៅៗ​៕​