ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ក្រុម​អ្នក​កាន់​ភាគហ៊ុន ANA របស់​ជប៉ុន នឹង​កាន់កាប់​ចំណែក​ភាគហ៊ុន​តូច​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietnam Airlines នៅ​ពេល​ឆាប់​ៗ​នេះ ក្រោម​គម្រោង​ផែនការ​ភាព​ជា​ដៃគូ ។

ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​ហើយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍ ANA របស់​ជប៉ុន នឹង​ទិញ​មូល​ប្ប​ទា​នប​ត្រ​ចំនួន​៨,៨% ពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​១០៩​លាន​ដុល្លារ ។ សហកម្មសិទ្ធិ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ គឺជា​ជំហាន​ដំបូង​បំផុត​របស់​ក្រុមហ៊ុន ANA ដែល​បាន​បោះទុន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ហើយ​វា​ក៏​ជា​លើក​ទី​មួយ​ដែរ​សម្រាប់ Vietnam Airlines ដែល​ទទួល​ថវិកា​ពី​ក្រុមហ៊ុន​បរទេស ។
ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ទាំង​ពីរ​អាច​នឹង​ចាប់ផ្តើម​ផ្តល់​កូដ​សម្ងាត់​រួម និង​ត​ភ្ជាប់​ប្រព័ន្ធ​នៅ​ចុងខែ​តុលា​នេះ បន្ទាប់​ពី​ការ​រង់ចាំ​អនុម័ត​លើ​សម្ព័ន្ធភាព​ទ្វេភាគី ។ ការ​ហោះហើរ​លើក​ដំបូង​នៃ​សម្ព័ន្ធភាព​ទ្វេភាគី​នេះ នឹង​ចាប់ផ្តើម​តាម​ជើងហោះហើរ​ជប៉ុន និង​វៀតណាម ។ សមាជិក​ក្លិប​ក្រុមហ៊ុន ANA នឹង​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ងាយ​តាម​រយៈ​អាកាសចរណ៍​វៀតណាម ដូចដែល​ពួក​គេ​បាន​ធ្វើ​នៅ​លើ​ការ​ហោះហើរ​របស់ ANA ដែរ ។

ការ​ស្វែងរក​សម្ព័ន្ធភាព​ជាមួយ​ក្រុមហ៊ុន​បរទេស​សម្រាប់​បង្កើន​ទុន​អាជីវកម្ម​របស់ Vietnam Airlines បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ធ្វើ​កំណែទម្រង់​សហគ្រាស​រដ្ឋ​។ ការ​ជ្រើសរើស​ក្រុមហ៊ុន ANA ធ្វើ​ជា​ដៃគូ​នេះ គឺ​អាច​មក​ពី​តម្រូវការ​នៃ​ការ​ធ្វើ​ដំណើរ​អាជីវកម្ម​រវាង​វៀតណាម អា​មេ​រិ​ក និង​ជប៉ុន ហើយ​តម្រូវការ​នេះ​ទំនងជា​នឹង​កើនឡើង បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក និង​សេវា​បម្រើ​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ជប៉ុន ក៏​ត្រូវ​បាន​គេ​គិត​ថា ជា​កត្តា​មួយ​ដែល​រួមចំណែក​ផង​ដែរ ។

ក្រុមហ៊ុន ANA បាន​ចងសម្ព័ន្ធភាព​ជាមួយ Vietnam Airlines ដោយសារ​តែ​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ចំនួន​ច្រើន​ជាង​៤​ដង​បាន​ទៅ​លេង​ប្រទេស​ជប៉ុន  ។

ការ​ធ្វើ​ដំណើរ​សរុប​រវាង​ប្រទេស​ទាំង​ពីរ​នេះ​បាន​កើនឡើង​៥០%​ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា ។

ក្រុមហ៊ុន Vietnam Airlines មាន​យន្តហោះ​សរុប​ចំនួន​៨៧​គ្រឿង និង​គ្របដណ្តប់​លើ​ជើង​យន្ត​ហោះហើរ​អន្តរជាតិ​ចំនួន​២៩​គោលដៅ ព្រមទាំង​ជើងហោះហើរ​ក្នុងស្រុក​២១​គោលដៅ​នៅ​ខែធ្នូ កន្លង​ទៅ​នេះ ។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ប្រមាណ​៥០% រវាង​ជប៉ុន និង​វៀតណាម បាន​ចុះ​ចត​នៅ​តាម​ព្រ​លាន​យន្តហោះ Narita, Haneda, Chubu, Kansai និង Fukuoka ៕​