ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ធនាគារពិភពលោក​(WB) នឹង​ជួយ​ដល់​នាយកដ្ឋាន​គយ​ដើម្បី​អភិវឌ្ឍន៍​ព័ត៌មាន​ច្រក​ចេញចូល​ពាណិជ្ជកម្ម  វៀតណាម ក្រោម​កម្មវិធី​គាំទ្រ​ដល់​វៀតណាម ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​អង្គការ​ពាណិជ្ជកម្ម​សម្របសម្រួល​ពាណិជ្ជកម្ម​ពិភពលោក TFA ។

សេចក្តី​ប្រកា​សមាន​ប្រសិទ្ធភាព​ក្រោយ​ពី​ការ​ចុះហត្ថលេខា​រវាង​ធនាគារពិភពលោក និង​អគ្គនាយកដ្ឋាន​គយ ។ ធនាគារពិភពលោក​នឹង​ជួយ​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​ស្តី​ពី​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រទេស​វៀតណាម ដើម្បី​បំពេញ​លក្ខខណ្ឌ TFA ផ្អែក​លើ​ការ​វាយតម្លៃ​របស់​ក្រសួង និង​ការ​ប្តេជ្ញា​ចិត្ត​អនុវត្ត​របស់​ភ្នាក់ងារ  ។

ការ​បង្កើត​ច្រក​ចេញចូល​ពាណិជ្ជកម្ម​វៀតណាម គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​៨​ខែ​ខាង​មុខ​នេះ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​នាំ​ចេញ​-​នាំ​ចូល​វៀតណាម ហើយ​អាច​មើល​បាន​តាម​គេហទំព័រ​មួយ ក៏​ដូច​ជា​ផ្តល់​នូវ​តម្លាភាព និង​ស្ថិរភាព​នៃ​នីតិវិធី​ការ​ធ្វើ​ពាណិជ្ជកម្ម ក្រោម​ការ​អនុលោម​នៃ​ច្បាប់​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​តាម​ច្រកព្រំដែន ។

នៅ​ថ្ងៃ​ទី​១៦ មេ​សា ២០១៥ ការិយាល័យ​រដ្ឋាភិបាល​បាន​ចុះ​ផ្សាយ​ជា​ផ្លូវការ​ស្តី​ពី​ការ​សន្និដ្ឋាន​ទាក់ទង​នឹង​កំណែទម្រង់រដ្ឋបាល​លើ​ផ្នែក​គយ ដែល​គណៈកម្មាធិការ​ជាតិ​ស្តី​ពី​អាស៊ាន និង​ជាតិ​យន្តការ​ច្រក​ចេញចូល​តែ​មួយ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដើរតួ​យ៉ាង​សំខាន់​នៃ​គណៈកម្មាធិការ​ជាតិ​ស្តី​ពី​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម ៕