ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ការិយាល័យ​គោលនយោបាយ​សារពើពន្ធ ហៅ​កាត់​ថា FPO កំពុង​តែ​រក​វិធានការ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ជួយ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​ពេល​ដែល​សេដ្ឋកិច្ច​ក្រៅ​ស្រុក​កំពុង​ជួប​ឧបសគ្គ ។

« ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បំផុសគំនិត​មួយ​នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ការ​ជំរុញ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដោយ​ធ្វើ​ឲ្យ​ទំនិញ​លក់​ជូន​ភ្ញៀវ​ទេសចរ​មានគុណ​ភាពល្អ​ក្រោម​រូបភាព​អាជីវកម្ម​សង្គម »​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អគ្គនាយក​គ្រប់គ្រង​ទូទៅ លោក Risada Chinavicharana ។

ក្នុង​នោះ​ដែរ វិស័យ​ទេសចរណ៍​មាន​អត្រា​តិចតួច​បំផុត​នៃ​ផលិតផល​ក្នុងស្រុក​សរុប គឺ​មាន​ត្រឹមតែ​១០% ប៉ុណ្ណោះ ។ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មាន​ត្រឹមតែ​៣០​លាន​នាក់​ប៉ុះ​ណ្ណោះ​នៅ​ឆ្នាំ​២០១៥ ។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍ មាន​ចំនួន​សរុប​ចំនួន​២,២​ទ្រី​លាន​បាត​កាលពី​ឆ្នាំ​មុន រួម​ទាំង​ប្រាក់​ចំណូល​បាន​មក​ពី​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១,៤​ទ្រី​លាន​បាត​ផង​ដែរ ។

ក្រសួងទេសចរណ៍​រំពឹង​ថា ឆ្នាំ​នេះ​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ចំនួន​៣២,៥​លាន​នាក់​ទៀត ខណៈ​ដែល​អាជ្ញាធរ​ទេសចរណ៍​បាន​កែប្រែ​គោលដៅ​ចំណូល​ពី​២,៣​ទ្រី​លាន​បាត ទៅ​២,៤១​ទ្រី​លាន​បាត កាលពី​ថ្ងៃ​ចន្ទ​នេះ ។

រដ្ឋាភិបាល​ថៃ​បាន​បោះបង់​ចោល​សេដ្ឋកិច្ច​នាំ​ចេញ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ និង​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ក្នុងស្រុក​វិញ​ដើម្បី​ការពារ​ប្រទេស​ថៃ​ពី​កំណើនសេដ្ឋកិច្ច​មិន​ប្រាកដ​ប្រជា​នៃ​ការ​រើប​ឡើង​នៃ​សេដ្ឋកិច្ច និង​ទស្សនវិស័យ​ថមថយ​នៃ​សេដ្ឋកិច្ច​ចិន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថៃ​គឺជា​ប្រទេស​ធំ​ជាងគេ​ទី​ពីរ​ក្នុង​គោលដៅ​នាំ​ចេញ​នៅ​លើ​ពិភពលោក ដោយ​មាន​អត្រា​សរុប​ពី​១៥% ទៅ​១៦% ដែល​តំណាង​ឲ្យ​៧០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ការ​វិនិយោគ​របស់​រដ្ឋ​ទៅ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ផ្លូវដែក និង​ផ្លូវ​ធំ​ៗ​អាច​បន្ត​ដល់​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ដោយសារ​តែ​សេដ្ឋកិច្ចជាតិ និង​ការ​វិនិយោគឯកជន​កំពុង​តែ​មាន​វិបត្តិ​នៅឡើយ ។ ដូច្នេះ​ហើយ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​វិស័យ​ទេសចរណ៍ និង​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ខ្ពស់ និង​មធ្យម ដើម្បី​ប៉ះប៉ូវ​ដល់​ការ​នាំ​ចេញ ។

ថ្មី​នេះ​ៗ នាយកដ្ឋាន​គយ​ឲ្យ​ដឹង​ថា ខ្លួន​នឹង​កាត់​បន្ថយពន្ធ​នាំ​ចូល​៣០% នៅ​លើ​របស់របរ ប្រណីត ក្នុង​គោលបំណង​បង្កើន​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ ។

លោក Krisada បាន​មាន​ប្រសាសន៍​ថា ៖ « នាយកដ្ឋាន​ប្រាក់​ចំណូល​បាន​បង្កើត​វិធានការ​កែប្រែ​ពន្ធ ដើម្បី​ជួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​សង្គម​ដោយ​អនុញ្ញាត​ឲ្យ​បណ្តា​ក្រុមហ៊ុន​ទាំងអស់​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ឲ្យ​បាន​២% នៃ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន » ។

លើស​ពី​នេះ​ទៀត ប្រាក់​ចំណេញ​ដែល​បាន​ពី​ក្រុមហ៊ុន​អាជីវកម្ម​សង្គម នឹង​ត្រូវ​បាន​លើកលែង ដល់​ក្រុមហ៊ុន​ណា​ដែល​ធ្លាប់​បោះទុន​វិនិយោគ​ច្រើន​លើ​សកម្មភាព​សង្គម ។
នាយកដ្ឋាន​ប្រាក់​ចំណូល​ក៏​បាន​កំណត់​អាជីវកម្ម​សង្គម ដូចនឹង​ការ​វិនិយោគ​ដែល​មាន​គោល បំណង​ដោះស្រាយ​បញ្ហា​សង្គម​នៅ​ក្នុង​សហគមន៍​ជនបទ និង​បញ្ហា​បរិស្ថាន ដែល​ប្រាក់​ចំណេញ​អតិបរិមា​មិនមែន​ជា​គោលដៅ​របស់​អាជីវកម្ម​សកម្ម​ទេ ។ ចំណែក​ប្រាក់​ចំណេញ​របស់​ពួក​គេ​ត្រូវ​បាន​វិនិយោគ​បន្ថែម​ទៀត​សម្រាប់​សកម្មភាព​សង្គម ដោយ​គ្មាន​ការ​ផ្តល់​ភាគលាភ​ដល់​ម្ចាស់​ភាគហ៊ុន​ឡើយ ៕