ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្វាយរៀង​៖ ២​នាក់​​ប្តី​-ប្រពន្ធ​កំពុង​ជិះ​​ម៉ូតូ​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​​១​ ក៏​ត្រូវ​រថយន្ត​ម៉ាក​បា​ឡែ​ន​មួយ​គ្រឿង ពណ៌​​ទឹក​ប្រាក់ ពាក់​​ស្លាក​លេខស្វាយ​រៀង2A-1717 បុក​ពេញទំហឹង​លាន់​ដូច​រន្ទះក្នុង​ទិស​ដៅ​បញ្ច្រាស់​​​គ្នា​ បណ្តាលឱ្យ​ប្តី​អ្នក​​បើក​​​ស្លាប់ភ្លាមៗ​នៅ​កន្លែង​​ ​និង​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។

ហេតុការណ៍នេះកើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង៣០​យប់ថ្ងៃ​ទី១៨ ​មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

​ជន​រង​គ្រោះជា​ប្តីឈ្មោះសុខ សុ​ម៉ា​លី ជា​កម្មករ​សំណង់ និង​ប្រពន្ធ​ឈ្មោះ​លឹ​ម ស្រី​ណា​ក់ ជា​កម្មការិនី​រោងចក្រ មាន​​ទីលំនៅ​ភូមិ​
ថ្នល់​ជាតិ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​មាន​បំណង​បើក​គេច​ ​តែ​ត្រូវ​កម្លាំង​នគរ​បាល​ក្រុង​បា​វិត​​ស្ទាក់​ចាប់​បាន ។ បច្ចុប្បន្ន​ ​សពជនរងគ្រោះទាំង២នាក់​បាន​​ប្រគល់​ឱ្យក្រុម​​គ្រួសារ ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។