ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្អើលរ​ត់ទៅ​ច្រាំង​ទន្លេមេគង្គ​ត្រើយ​ខាងលិច បន្ទាប់​ពី​មាន​ក្មេង​ស្រី​ម្នាក់​លង់ទឹក​ស្លាប់ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​ក្នុងភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​រចនា អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​៣ មាន​ឪពុក​ឈ្មោះ​តុលា ម្តាយ​ឈ្មោះ​សុខ​ណា ទាំង​២​នាក់​ធ្វើការ​រាជធានី​ភ្នំពេញ ដោយ​ទុក​កូនស្រី​នៅ​ជាមួយ​ជីដូន​។ ប្រភព​បន្ត​ថា ជា​ធម្មតា​ក្មេង​ស្រី​រង​គ្រោះ តែង​មុជទឹក​ពាង​នៅផ្ទះ​ទេ តែ​នៅ​ថ្ងៃ​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ពូ​របស់​ខ្លួន​យក​គោ​ទៅ​ហែល​ទឹកទន្លេ ក៏​រត់​ទៅ​តាម​ពូ ហើយ​ចុះ​លេង​ទឹក​ក្បែរ​អែប​ខាង​ច្រាំង​​ទន្លេ​។

ក្រោយ​ពី​ឱ្យ​គោ​ផឹកទឹក និង​ដុះលាង​ក្អែល​ហើយ ក៏​ដឹកគោ​ទៅ​ចង​ម្លប់ ហើយ​បាន​ហៅ​ក្មួយ​ស្រី (​ក្មេង​ស្រី​រង​គ្រោះ​)​ឱ្យទៅ​ផ្ទះ​ដែរ ។ ពេល​ដល់​ផ្ទះ ជីដូន​ឃើញ​ចៅស្រី​ប្រឡាក់​ដី ក៏​នាំ​ចៅ​ចុះ​ទៅ​មុជទឹក​ទន្លេ ដើម្បី​ជម្រះ​ក្អែល និង​ដី ក៏​ធ្លាក់​ចៅស្រី​ចូល​ច្រាំង​ជ្រៅ​លង់​បាត់​តែ​ម្តង ។