ស៊ីន យូ​ប៊ី​ន ៖ បារម្ភ​ស្រប​ពេលដែល​កំពុង ខ្លាច​ក្លាយជា​ចំណី​ឧកញ៉ា ឬ​អ្នកមាន​ទ្រព្យ ភ្ជាប់​ស្នេហ៍​ក្រៅ​ឆាក​

ស៊ីន យូ​ប៊ី​ន ៖ បារម្ភ​ស្រប​ពេលដែល​កំពុង ខ្លាច​ក្លាយជា​ចំណី​ឧកញ៉ា ឬ​អ្នកមាន​ទ្រព្យ ភ្ជាប់​ស្នេហ៍​ក្រៅ​ឆាក​

ស៊ីន យូ​ប៊ី​ន ៖ បារម្ភ​ស្រប​ពេលដែល​កំពុង ខ្លាច​ក្លាយជា​ចំណី​ឧកញ៉ា ឬ​អ្នកមាន​ទ្រព្យ ភ្ជាប់​ស្នេហ៍​ក្រៅ​ឆាក​

​រាជធានី​ភ្នំពេញ : អតីត​ជយលាភី​លេខ​១​ក្នុង​កម្មវិធី Freshie Girls & Boys ជំនា​ន់ទី​១២ ឆ្នាំ​២០១៣ ស៊ីន យូ​ប៊ី​ន កាន់តែ​លេចមុខ​មាត់​ខ្លាំង​ជាមួយនឹង​ការងារ​សិល្បៈ បន្ទាប់ពី​តារា​សម្តែង និង​ពិធី​ការិនី​រូបនេះ​ក្តាប់បាន​តំណែង​ជាច្រើន​ក្នុង​កម្មវិធី​ធំៗ និង​ការថត​ខ្សែ ភាព យន្ត ថ្មីៗ​ជា​បន្តបន្ទាប់​។​

 

​ឋិត​ក្នុង​ក្តី​ព្រួយបារម្ភ កញ្ញា បាន​ថ្លែងថា ៖ រឿង​ស្នេហា​កាន់តែខ្លាំង ស្របពេល​ដែល​នាង​កាន់តែ​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង ពិសេស​ពី​សំណាក់​បុរស​ប្រមាញ់​ស្នេហ៍​ខាងក្រៅ​។ ក្នុង​វ័យ​១៩​ឆ្នាំ ស៊ីន យូ​ប៊ី​ន ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការងារ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​កម្សាន្ត​មួយចំនួន​របស់​ស្ថានីយទូរទស្សន៍​My TV ពិសេស​គ្រា​ដែល​នាង​ទទួលបាន​តំណែង​តួឯក​ជា​បន្តបន្ទាប់​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ខ្សែភាពយន្ត​ភាគ​ដែល​កំពុង​ដាក់​បញ្ចាំង​លើក​ញ្ចា​ក់​ទូរទស្សន៍​។ កន្លងទៅនេះ​តារា​សម្តែង​មាន​ត្រេ​មុខ​ដូច​តារា​កូរ៉េ​រូបនេះ​ទទួល​ការងារ​ច្រើនតែ​លើ​ស្ប៉ត​ពាណិជ្ជកម្ម​ក្នុងនោះ​មានដូចជា​ស្ប៉ត​ភេ​ស្ជ​ជៈ​ប៉ូវ​កម្លាំង M150 ស្ប៉ត​ស្រា​បៀរ Angkor Beer និង​ស្ប៉ត​ពាណិជ្ជកម្ម​ទឹក​អនាម័យ​ស្ត្រី PH Care ជាដើម​។​

 

​យូ​ប៊ី​ន ថ្លែង​ដូច្នេះ​បន្ទាប់ពី​នាង​ទើបតែ​ចូលប្រឡូក​អាជីព​សម្ដែង​ភាពយន្ត​លើកដំបូង​តាមរយៈ រឿង​“​និស្ស័យ​ស្នេហ៍​ខ្ញុំ​” ដែល​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ MyTV ដែល​នាង​សម្ដែង​ជា​តួឯក​ស្រី​ឈ្មោះ​“​ឈូក​។ និស្សិត​ផ្នែក​អ្នក​រចនា​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ “​ស៊ី​តិច​” ឆ្នាំ​ទី​៣​រូបនេះ​ប្រាប់ថា មានកម្ម​វិធី​ខ្លះ​នាង​បាន​បដិសេធ ខ្លះ​នាង​កំពុង​ពិចារណា​ដោយសារ​នាង​កំពុង​ហាត់រៀន​អាជីព​ទី​២​ទៀត​គឺ​អាជីព​ជា​ពិធី​ការិនី​ដែល​នាង​ស្រឡាញ់​ពេញចិត្ត​ឲ្យ​កាន់តែខ្លាំង​ជាមុន​បន្តិច ខណៈដែល​អាជីព​នេះ​នាង​ដឹងថា​សមត្ថភាព​នាង​នៅមានកម្រិត​។​

 

​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នាង​អាច​ហក់​ឡើង​កាន់តែ​ខ្ពស់​គឺ​ក្រោយពេល​នាង​ទទួលបាន​តំណែង​តួឯក​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយទូរទស្សន៍ CTV 8 HD រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​។ ក្រៅពី​ការសប្បាយ​ចិត្តនឹង​ការងារ​ជាច្រើន​នេះ នាង​ក៏​បង្ហាញ​ពី​ក្តីកង្វល់​អំពី​ការតាមប្រមាញ់​ស្នេហ៍​ក្រៅ​ឆាក​ពិសេស​ពី​សំណាក់​បុរស​មានទ្រព្យ​មួយចំនួន​។ នាង​ទទួលស្គាល់ថា ក្រោយ​ប្រជាប្រិយភាព​ហក់​ឡើង នាង​មាន​បុរស​ជាច្រើន​តាម​រំខាន ពិសេស​តាម​ស្នេហ៍​ដែលជា​ញឹកញាប់​នាង​ព្យាយាម​គេច ព្រោះតែ​ដឹងថា ស្នេហា​នេះ​មិនមែនជា​ស្នេហា​ពិតប្រាកដ​គឺជា​ការ​លេងសើច​។​

 

​នាង​ថា មាន​បុរស​ខ្លះ​ព្យាយាម​អូសទាញ​នាង​តាមរយៈ​ទឹកប្រាក់​ដែល​កាន់តែ​ធ្វើ​ឲ្យ​នាង​ព្រួយបារម្ភ​ខ្លាំង​។ នាង​បញ្ជាក់ដែរថា កន្លងមកនេះ​ក្រុមគ្រួសារ​នាង​ក៏បាន​បង្ហាញ​ពី​ក្តីកង្វល់​ចំពោះ​ភាពល្បីល្បាញ​របស់​កូនស្រី​ផងដែរ ព្រោះតែ​ខ្លាចរអា​នឹង​ការ​ប្រមាញ់​ស្នេហ៍​ពី​ខាងក្រៅ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​នាង​ហាក់​មិនសូវ​ហ៊ាន​ទទួល​ការងារ​ច្រើន​។ នាង​បញ្ជាក់ថា ទោះបី​ជាមាន​បុរស​ជាច្រើន​តាម​លែបខាយ​សុំ ស្នេហ៍​ក្តី ក៏​ពេលនេះ​នាង​នៅ​មិនទាន់​ចង់​គិតគូរ​រឿងនេះ​នៅឡើយ ម្យ៉ាង​ក្រុមគ្រួសារ​ក៏​មិនទាន់​ពេញចិត្ត​ឲ្យ​កូនស្រី​មាន​គូរ​ក្នុង​វ័យ​នេះ​នៅឡើយ ហើយ​ប្រសិនបើ​មាន​បុរស​ស្នេហ៍​នាង​មែន គឺ​ចូល​តាមផ្លូវ​ទៅតាម​ច្បាប់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។ ទោះ​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន​យ៉ាងណាក្តី នាង​នៅតែ​មិន​បោះបង់​ក្តី​សុបិន​ក្នុង​ការងារ​សិល្បៈ​នោះទេ នាង​ថា​នឹង​ចំណាយ​ពេលវេលា​ឲ្យ​បាន​ច្រើន​ដើម្បី​សិក្សា និង​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង ពិភព​សិល្បៈ​និង​បញ្ចៀស​ឲ្យ​ផុតពី​រឿងរ៉ាវ​អាស្រូវ​ក្នុង​ការងារ​សិល្បៈ​៕

 

ស៊ីន យូ​ប៊ី​ន ៖ បារម្ភ​ស្រប​ពេលដែល​កំពុង ខ្លាច​ក្លាយជា​ចំណី​ឧកញ៉ា ឬ​អ្នកមាន​ទ្រព្យ ភ្ជាប់​ស្នេហ៍​ក្រៅ​ឆាក​