បក្សកុម្មុយនីស្តឡាវ បើកសម័យប្រជុំ ជ្រើសតាំង ថ្នាក់ដឹកនាំប្រទេស

វៀងច័ន្ទ៖ គណបក្សកុម្មុយនីស្ត កំពុងកាន់អំណាចនៅឡាវ នៅព្រឹកថ្ងៃចន្ទនេះ បានបើកសមាជ ប្រចាំឆ្នាំលើកទី៥ របស់ខ្លួន ដែលនេះជាព្រឹត្តិការណ៍យ៉ាងសំខាន់ និងកម្រមួយ ក្នុងការ សម្រេច ថាតើបេក្ខជនតំណាងរាស្រ្តរូបណា ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ឲ្យដឹកនាំ ប្រទេស និង ឈានដល់ការបង្កើន អាទិភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា គណបក្សកុម្មុយនីស្តមួយនេះ បានកាន់កាប់អំណាចនៅក្នុងប្រទេស អាស៊ី អាគ្នេយ៍មួយនេះ ចាប់តាំងពីឆ្នាំ១៩៧ មកម៉្លេះ បន្ទាប់ពីបញ្ចប់សង្គ្រាមវៀតណាម ដែលរាល ដាលដល់ប្រទេសឡាវ ហើយប្រទេសនេះ ត្រូវបានទទួលរងផល់ប៉ះពាល់ យ៉ាងខ្លាំងដោយ គ្រាប់បែក ក្នុងសង្គ្រាម ដែលទទួលបានព័ត៌មានសម្ងាត់ពីក្រុម CIA របស់អាមេរិក។

យោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គណៈប្រតិភូចំនួន ៦៨៤រូប តំណាងឲ្យ សមាជិកគណបក្សជាង ២០ម៉ឺននាក់ នឹងចូលរួមកិច្ច ប្រជុំរយៈពេល ៥ថ្ងៃក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ បន្ទាប់ពីកិច្ចប្រជុំ សមាជនឹងធ្វើការជ្រើសរើស សមាជិកនៃ គណៈកម្មាធិការ កណ្តាល និងការិយាល័យ គោលនយោបាយដ៏មានឥទ្ធិពល និងបេក្ខជនសំខាន់ សម្រាប់ទទួលការជ្រើសរើស ធ្វើជាមេដឹកនាំប្រទេស៕

បក្សកុម្មុយនីស្តឡាវ បើកសម័យប្រជុំ ជ្រើសតាំង ថ្នាក់ដឹកនាំប្រទេស