កូនប្រុស​លោក ឌួង ឆាយ ឈឺ​ធ្ងន់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​

Doliprane TVC

​ថ្មីៗ​នេះ លោក ឌួង ឆាយ អគ្គនាយក​ក្រុមហ៊ុន ឌួង ត្រា​ហ្គ​ន គ្រុប (Duong Dragon Group) និង ជា​កូនប្រុស​​របស់ ឧក​ញ្ញា ឌួង ងៀប បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ផ្ទាល់ខ្លួន​របស់លោក​ថា​កូនប្រុស​របស់លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ទៀតផង ដែល​ព័ត៌មាន​នេះ​បានធ្វើ​ឱ្យមានការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណៈជន​ដែល​តែងតែ​តាមដាន​ពី​ជីវិត​គ្រួសារ​របស់លោក​។​

កូនប្រុស​លោក ឌួង ឆាយ ឈឺ​ធ្ងន់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​

​នៅក្នុង​សារ​ខ្លី​បង្កប់​ទៅដោយ​ក្តីបារម្ភ​ពី​សុវត្ថិភាព​កូនប្រុស​សំណព្វ​ដែល​ភ្ជាប់​មកជា​មួយ​នូវ​រូប​កូនប្រុស​កំពុង សង្គ្រោះបន្ទាន់​ពី​សំណាក់​គ្រូពេទ្យ​នោះ​មាន​ខ្លឹមសារ​ថា « កូនប្រុស​ខ្ញុំ​មាន​បញ្ហា​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​អាច​ប៉ះ​​ពាល់​ដល់​អាយុជីវិត​។ សូម​បងប្អូន​ទាំងអស់​ជួយ​បន់ស្រន់​ទេវតា​អោយ​ពួក​ខ្ញុំ​ផង​។ ខ្ញុំ​ពិបាកចិត្ត​ណាស់​។ »

កូនប្រុស​លោក ឌួង ឆាយ ឈឺ​ធ្ងន់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​

​ក្រោយពី​ការ​បង្ហោះ​សារ​ខ្លី​បង្កប់​ទៅដោយ​ក្តី​ព្រួយបារម្ភ​ក្នុងនាម​ជា​ឪពុក​ម្នាក់​រួចមក លោក​ក៏​ទទួលបាន​សារ​ជួយ បន់ស្រន់​ក៏ដូចជា​ក្តីបារម្ភ និង​ការអាណិតអាសូរ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សាធារណជន ក៏​សូម​ជូនពរ​ឱ្យ​កូនប្រុស​របស់លោក​យ៉ាប់​ជា​ឆាប់ៗ​ផងដែរ​៕ ភូមិន្ទ​

កូនប្រុស​លោក ឌួង ឆាយ ឈឺ​ធ្ងន់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​

កូនប្រុស​លោក ឌួង ឆាយ ឈឺ​ធ្ងន់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​