​អេ ភូថង បញ្ជាក់​ពី​​សមត្ថភាព​​​ប្រដាល់​របស់​​កូន​ទាំង​បី​​នា​ពេល​បច្ចុប្បន្ន


​អេ ភូថង បញ្ជាក់​ពី​​សមត្ថភាព​​​ប្រដាល់​របស់​​កូន​ទាំង​បី​​នា​ពេល​បច្ចុប្បន្ន

​​​​លោក​ អេ ភូ​ថង ថា ​​កូន​ទាំង​បី​ ដែល​កំពុង​ប្រកប​អាជីព​​​​ប្រដាល​តាម​គន្លង​របស់​លោក​ដែរ​នោះ​​គឺ​នៅ​​មិន​​​ទាន់​បាន៣០%​ បើ​ប្រៀប​នឹង​​​​លោក​​កាល​នៅ​​វ័យ​ប្រហែល​នេះ។

 ​អេ ភូថង បញ្ជាក់​ពី​​សមត្ថភាព​​​ប្រដាល់​របស់​​កូន​ទាំង​បី​​នា​ពេល​បច្ចុប្បន្នលោក អេ ភូថង និងភរិយា

 

​អ្នក​ស្រី សាំង​ សុម៉ាលី​ ​ប្រពន្ធ​របស់​លោក​ អេ ភូថង បាន​ឲ្យ​ដឹង​ថា ប្ដី​របស់​អ្នក​ស្រី​បាន​បញ្ជាក់​​​ប្រាប់​​​កាល​ពី​ពេល​កន្លង​ទៅ​ថា កូន​​ទាំង​បី​ អេ យ៉ានុត, ម៉ឺន មេឃា និង​កូន​ទី​៣​ឈ្មោះ​ M -១៦ របស់​គាត់​បច្ចុប្បន្ន​វ៉ៃ​មិន​ទាន់​ល្អ​​​ដូច​​ប្តី​របស់​អ្នក​ស្រី​​កាល​នៅ​ក្មេង​ឡើយ។ ​បើ​និយាយ​ឲ្យ​​ច្បាស់​ទៅ​គឺ​​​មិន​ទាន់​បាន ៣០​%​​​​នៃ​​ឪ​ពុក​របស់​ពួក​គេ​​​កាល​នៅ​វ័យ​នេះ​ផង។

 

​អ្នក​ស្រី​បញ្ជាក់​ថា ​កូន​ៗ នៅ​ក្មេង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ពេល​ហ្វឹកហាត់ ​ហាក់​នៅ​ប្រឡែង​លេង​នឹង​អាជីព​នេះ។ ​ប៉ុន្តែ​អ្នក​ស្រី​​ជឿ​ថា​ ​ប្រសិន​បើ​ពួក​គេ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​​ខ្លាំង​ជាង​នេះ ​ពិត​ជា​​អាច​ល្បី​ដូច​ឪពុក​មិន​ខាន​ ពិសេស​គឺ​កូន​ទី៣​ ដែល​ទើប​មាន​វ័យ១២ ឆ្នាំ។

 

​បច្ចុប្បន្ន​គ្រូ​សារ​របស់​អ្នក​ស្រី​កំពុង​រៀប​ចំ​ស្វែង​រក​​ផ្ទះ​ជួល​ ដើម្បី​ចេញ​ពី​​ស្តាត​ចាស់​​​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នេះ៕

 ​អេ ភូថង បញ្ជាក់​ពី​​សមត្ថភាព​​​ប្រដាល់​របស់​​កូន​ទាំង​បី​​នា​ពេល​បច្ចុប្បន្នអេ យ៉ានុត

 

​​អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​