Pacquiao ចេញ​ទៅ​អាមេរិក​ មុន​ប៉ះ Bradley


Pacquiao ចេញ​ទៅ​អាមេរិក​ មុន​ប៉ះ Bradley

Manny Pacquiao បាន​ចេញ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដើម្បី​ធ្វើ​សន្និសីទសារព័ត៌មាន ​ត្រៀម​ប៉ះ Timothy Bradley នៅ​ថ្ងៃ​៩មេសា​ខាង​មុខ។

 

អ្នក​ប្រដាល់​ដែល​ឈាន​ដល់​វ័យ​៣៧ឆ្នាំ បាន​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​អាច​ជា​ប្រកួត​ចុង​ក្រោយ​ក្នុង​អាជីព​​ប្រដាល់ ហើយ​បន្ទាប់​ពី​នោះ​រូបគេ​នឹង​ប្រជែង​ដណ្ដើម​តំណែង​កៅអី​ព្រឹទ្ធសភា ដែល​ការ​បោះឆ្នោតនឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​ឧសភា។

 

Pacquiao ចេញ​ទៅ​អាមេរិក​ មុន​ប៉ះ Bradley

 

ស្ដេច​ប្រដាល់​ហ្វីលីពីន នឹង​ខកខាន​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស ដោយសារ​ជាប់​ហ្វឹកហាត់ ត្រៀម​មុន​ការ​ប្រកួត​មក​ដល់ តែ​យ៉ាងណា​ក៏ដោយ គេ​អះអាង​ថា​នឹង​ផ្ដោត​លើ​ការងារ​នយោបាយពេញទំហឹង នៅ​ក្រោយ​ការ​ប្រកួត​ចប់។

 

Pacquiao នឹង​ត្រូវ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង Los Angeles មុន​ពេល​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅទីក្រុង New York៕

 

ចុចអាន៖ Pacquiao នឹង​ឡើង​វាយ Bradley នៅ​ខែ​មេសា

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ gmanetwork