អភិបាលខេត្ត ចូលរួមបើកការដ្ឋាន សាងសង់ ផ្លូវបេតុង១ខ្សែ ប្រវែង៥២៧ម៉ែត្រ

 កោះកុង : ផ្លូវបេតុង១ខ្សែ ប្រវែង៥២៧ម៉ែត្រ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានបើការដ្ឋានស្ថាបនា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនេះ មានការចូលរួមក្រោមអធិបតីភាព លោក ប៊ុន លើត អភិបាលខេត្ត នៃគណៈអភិបាលខេត្តកោះកុង រួមទាំងអភិបាលរងខេត្តនិងមន្រ្តីក្រោមឱវាទ  លោក ផាត់ ប៊ុនហួរ អគ្គនាយក រងក្រុមហ៊ុន L.Y.P. និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់ ។

នៅក្នុងឱកាសនោះ លោក ប៊ុន លើត អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋាចរនា សម្ព័ន្ធនៅតាមផ្លូវឲ្យបាន ល្អតាមបណ្តាភូមិស្រុកនានា យើងត្រូវចូលរួមថែរក្សាទាំងអស់គ្នា ពិតមែនផ្លូវ សាធារណៈ ក៏យើងត្រូវចូលរួមថែរក្សា ព្រោះនេះជាសម្បត្តិរដ្ឋ ។ ហើយផ្លូវ១ខ្សែប្រវែង៥២៧ម៉ែត្រ ជាអំណោយ សប្បុរសជនដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន L.Y.L របស់លោកឧកញ៉ា លីយ៉ុង ផាត់ ដែលលោកបានមើលនូវភាព លំបាករបស់បងប្អូន ដែលរស់នៅទីនេះមានភាព លំបាកក្មុងការធ្វើចរាចរ ហេតុនេះលោកឧកញ៉ាបានចំណាយ ថវិកាផ្ទាល់ខ្លួនដើម្បីសាងសងផ្លូវ១ខ្សែនេះ។

លោក ប៊ុន លើតអភិបាលខេត្តបានបន្តថា ចំពោះបងប្អូនដែលមានទីលំនៅជាប់មាត់ព្រែក ត្រូវរក្សាបរិស្ថាន ទីកន្លែងរស់នៅឲ្យបានល្អ ការថែរក្សាបរិស្ថានគឺដើម្បីសុខភាពបងប្អូន ។ នៅទីបញ្ចប់លោក បានដឹកនាំមន្រ្តី នៅក្រោមឱវាទដើរមើលការរស់នៅរបស់បងប្អូន និងសួរសុខទុក្ខដល់លំនៅដ្ឋាន ពីការស់នៅនិងជីវភាព ប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលបានទទួលអំណោយផ្លូវ១ ខ្សែនេះបានសំដែង អំណរគុណយ៉ាង ជ្រាល ជ្រៅព្រោះគាត់ពិបាកធ្វើដំណើរ យូរណាស់មកហើយៗ ពួកគាត់ក៏សូមឲ្យពន្លឿនឲ្យឆាប់ហើយផងដែរ។