សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ច នៅញូវហ្សេឡេន និងអូទ្រីស

ភ្នំពេញ ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មួយក្រុមទៅ បំពេញទស្សនកិច្ចនៅ ប្រទេសញូវហ្សេឡេន និងប្រទេអូទ្រីស នៅខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ក្នុងឱកាស ជួបពិភាក្សា ជាមួយក្រុមនិស្សិតរបស់ កម្ពុជា១៧រូបមុនពេលទៅបន្តការសិក្សានៅប្រទេសញូវហ្សឡេន នាទីស្តីការក្រសួងថា សម្តេចទៅទស្សនកិច្ចនេះ ដើម្បីពង្រឹងទំនាក់ ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពង្រីកទំហំពាណិជ្ជ កម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដថា សម្តេចទៅពេលណានោះទេ៕

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ច នៅញូវហ្សេឡេន និងអូទ្រីស