ព្រះ​កេស​ព្រះ​ហិ​រហរ​ភ្នំ​ដា បាត់​ជាង ១៣០ ឆ្នាំ​បាន​វិញ​មកដល់​កម្ពុជា​វិញ​ហើយ​

ភ្នំពេញ: ក្រសួង​វប្បធម៌​និង​វិ​ចិត្ត​សិល្បៈ បាន​ឲ្យ​ដឹងថា ព្រះ​កេស ព្រះ​ហិ​រហរ​ភ្នំ​ដា ដែល​បាន​បាត់​រយៈពេល​ជាង​១៣០​ឆ្នាំ​មកហើយ​នោះ ពេលនេះ បាន​មកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​សារមន្ទីរ​ហ្គី​ម៉េ​ប្រទេស បារាំង​បានប្រគល់​ឱ្យ​កម្ពុជា​វិញ ឯ ដងខ្លួន​ព្រះ​ហិ​រហរ​ភ្នំ​ដា កំពុង​ដាក់តាំង​បង្ហាញ​នៅឯ​សារមន្ទីរ​ជាតិ​ក្នុងប្រទេស​កម្ពុជា​។​

​ព្រះ​កេស​ព្រះ​ហិ​រហរ​ភ្នំ​ដា បាន​វិល​មកជួប​នឹង​ដងខ្លួន​វិញ​ហើយ បន្ទាប់ពី​បាត់ទៅ​ជាង​១៣០​ឆ្នាំ​មកហើយ​នោះ ដែល​ការជួបគ្នា​វិញ គឺជា​ការនាំយក​មកវិញ​នូវ​ព្រលឹង​របស់​ជាតិ ព្រលឹង​វប្បធម៌ ព្រលឹង​អាទិទេព ព្រលឹង​វត្ថុ​បុរាណ ដែល​បាន​បែក គ្នា​រយៈកាល​ដ៏រ​អង្វែង​មួយ​។​

​បន្ទាប់ពី​សារមន្ទីរ​ហ្គី​ម៉េ​ប្រទេស​បារាំង​បានប្រគល់​ព្រះ​កេស​នៃ​បដិមា​ហរិ​ហរ​ភ្នំ​ដា ជូន​សារមន្ទីរ​ជាតិ​នោះ ដែល​ព្រះ​កេស​នេះ​ត្រូវបាន​បញ្ជូន មកដល់​កម្ពុជា​ហើយ កាលពីពេល​ថ្មីៗ​នេះ ហើយ​ពិធី​ប្រគល់​ទទួល និង​ពិធី​ត​ភ្ជាប់​ជាមួយ​ដងខ្លួន​ព្រះ​ហរិ​ហរ​ភ្នំ​ដា ឡើងវិញ គ្រោង​ធ្វើជា​ផ្លូ​ការ​នៅ​សារមន្ទីរ​ជាតិ ក្រោម​អធិបតីភាព​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​ខាងមុខនេះ​។ ក្នុង​ថ្ងៃ​នោះដែរ ល្បែង​ទាញព្រ័ត្រ ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ នឹងធ្វើ​ពិធី​ប្រគល់​ជា​ផ្លូវការ​នូវ​វិញ្ញាបនបត្រ​ទទួលស្គាល់​ផងដែរ​។​

​ការ​ត្រឡប់មកវិញ​នូវ​សម្បត្តិ​មរតក​ដ៏​មានតម្លៃ​របស់​កម្ពុជា ដែល​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ជាតិខ្មែរ ទៅលើ​មរតក វប្បធម៌​ជាតិ​ដែល​បាន​បាត់បង់​ទៅ​បរទេស​៕​

ព្រះ​កេស​ព្រះ​ហិ​រហរ​ភ្នំ​ដា បាត់​ជាង ១៣០ ឆ្នាំ​បាន​វិញ​មកដល់​កម្ពុជា​វិញ​ហើយ​

ព្រះ​កេស​ព្រះ​ហិ​រហរ​ភ្នំ​ដា បាត់​ជាង ១៣០ ឆ្នាំ​បាន​វិញ​មកដល់​កម្ពុជា​វិញ​ហើយ​