ប្រធានាធិបតីចិន បំពេញទស្សនកិច្ច ៣ប្រទេស ដើម្បីចងសម្ព័ន្ធភាព

ប៉េកាំង៖ នៅព្រឹកថ្ងៃអង្គារនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចាកចេញពីក្រុងប៉េកាំង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅបណ្តាប្រទេសចំនួន ៣ ក្នុងនោះរួមមាន  អារ៉ាប៊ី សាអូឌីត អេហ្ស៊ីប និង អ៊ីរ៉ង់។ ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានសាធារណៈមតិ យល់ ឃើញថា ជាការព្យាយាមរឹតចំណងទ្វេភាគី ឲ្យកាន់តែស្អិតល្មួតរវាងចិន និង មជ្ឈិមបូព៌ា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ដំណើរទស្សនកិច្ចនេះ ជាកិច្ចតបតាមការអញ្ជើញពីព្រះមហាក្រត្ស អារ៉ាប៊ី សាអូឌីត គឺព្រះចៅ សាលម៉ាន ប៊ីនអាប់ឌុលឡាហ្ស៊ីស អាល់ស៊ូដ រួមទាំង ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី និង ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូម៉ានី។

ជាមួយនឹងដំណើរទស្សនកិច្ចនេះដែរ រដ្ឋមន្រ្តីការបរទេស អារ៉ាប៊ី សាអូឌីត បានលើកឡើងថា “វាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត” ដើម្បីលើកកម្ពស់ ចំណងទាក់ទងរវាងប្រទេសចិន និងសម្ព័ន្ធអារ៉ាប់ ដែលសុទ្ធសឹងតែ តំបន់សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់សកលលោក។

អ្នកការទូតកំពូលនៃសម្ព័ន្ធអារ៉ាប់ បានលើកឡើងចំពោះដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៀតថា ប្រទេសចិន គឺជាប្រទេសមហាអំណាចពិភពលោកតែមួយគត់ ដែលតែងតែជួយគាំទ្រ រាល់សិទ្ធិទាំងឡាយណារបស់អារ៉ាប់ ដោយសារតែចិន គឺជាប្រទេសដែលតែងតែគោរពសិទ្ធិ គ្នាបានយ៉ាងពេញលេញ។

លើសពីនេះទៀតចិន ជាប្រទេសមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះលំនឹងនៃទំនាក់ទំនង រវាង បណ្ដាប្រទេសលើពិភពលោក ហើយចិន ក៏ជាសមាជិកប្រទេសអាស៊ី ដែលបានគាំទ្រ យ៉ាង ពេញទំហឹងរាល់ការដោះស្រាយ វិបត្តិ ដែលកើតមានឡើងចំពោះប៉ាឡេស្ទីនផងដែរ៕

ប្រធានាធិបតីចិន បំពេញទស្សនកិច្ច ៣ប្រទេស ដើម្បីចងសម្ព័ន្ធភាព

  • ប្រធានាធិបតីចិន បំពេញទស្សនកិច្ច ៣ប្រទេស ដើម្បីចងសម្ព័ន្ធភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:​អន្តរជាតិ