UN ៖ ពលរដ្ឋនៅ អាហ្រ្វិកខាងត្បូង ១៤លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន

អ.ស.ប ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា អ្នកនាំពាក្យ មួយរបស់មកពីអង្គការ សហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ពលរដ្ឋនៅអាហ្វ្រិក ខាងត្បូងប្រមាណ ១៤លាននាក់ កំពុងតែប្រឈមមុខនឹងភាពអត់អាហារ ដោយសារតែការប្រមូលកាលពី ឆ្នាំមុនបានស្តួចស្តើងពេក ។

នៅក្នុងព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងដោយអង្គការស្បៀងអាហារពិភពលោក (WFP) បានលើក ឡើងថា ដោយសារតែភាព រាំងស្ងួតខ្លាំងនៅក្នុងតំបន់ បានបង្កនូវផលប៉ះពាល់ ដល់ការប្រមូលផលរបស់ពលរដ្ឋ ពិសេសដំណាំស្រូវតែម្តង ។ បើតាមការបញ្ជាក់ពីលោក Farhan Haq អនុអ្នកនាំពាក្យមួយរូបមកពី អង្គការសហប្រជាជាតិ បានថ្លែងយ៉ាងដូច្នេះ ។

លោក Haq បានបញ្ជាក់ថា "ចំនួនពលរដ្ឋដែលខ្វះខាតស្បៀងអាហារហូបចុកនឹងអាចកើនឡើងថែមទៀត នៅ ក្នុងពេលប៉ុន្មានខែខាងមុខនេះ ពិសេសនៅក្នុងខែមេសាខាងមុខ ដូច្នេះតម្រូវឲ្យមានការស្តុកទុកស្បៀងជាមុន" ។

យោងតាមការបញ្ជាក់ដោយអង្គការ WFP បានបន្ថែមថា ប្រទេសមួយចំនួនដែលរងនូវផលប៉ះពាល់ ដោយការ ប្រមូលផលបានតិចតួចនោះរួមមាន៖ ម៉ាឡាវី, ម៉ាដាហ្គាស្ការ និងហ្ស៊ីមបាវ៉េ ចំណែកឯប្រទេស ឡេសដូ ក៏បានប្រកាសអំពីភាពអត់អាហារកាលពីខែមុនផងដែរ ហើយប្រទេសលំដាប់លេខ៣ នៃកំណើនពលរដ្ឋ ដែលមិនមានអាហារហូបចុកគ្រប់គ្រាន់នោះ ៕