OPEC បញ្ជាក់ថា ផលិតកម្មប្រេង នៅតែ កើនឡើងដដែល ទោះបីជាតម្លៃប្រេង បន្តធ្លាក់ចុះ

វៀនណា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ថា តាមការប្រកាសមួយ ដោយអង្គការប្រទេសអ្នកផលិតប្រទេសលំដាប់កំពូល នាំចេញប្រទេស នៅលើ ពិភពលោក ហៅកាត់ (OPEC) បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីជាតម្លៃប្រេងឆៅបានបន្តធ្លាក់ចុះ ជាបន្តបន្តក្តី តែផលិតកម្មប្រេងនៅតែកើនឡើងជាដរាប។

នៅក្នុងខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ ផលិតកម្មប្រេងដែលអង្គការអូពិក បានបង្ហាញឲ្យនៅគឺថា នៅថេរ ប្រមាណ៣២,១៨លានប៉ារ៉ែលក្នុងមួយថ្ងៃ តួលេខនេះហាក់បីដូចជាថយបន្តិចបន្តិច ធៀបនឹងខែមុន ។

នៅក្នុងរបាយការណ៍ចេញដោយអង្គការដដែលនេះ ក៏បានបញ្ជាក់ថា តម្លៃប្រេងនៅលើទីផ្សារពិភព លោក នៅតែបន្តធ្លាក់ចុះ តែតម្រូវការប្រេងនៅក្នុងឆ្នាំ២០១៥ តាមការប៉ាន់ប្រមាណគឺ៩២,៩២លាន ប៉ារ៉ែលក្នុងមួយថ្ងៃ ។ តួលេខនេះទាបជាងការផ្គត់ផ្គង់ក្នុងមួយថ្ងៃគឺ៩៥,២០លានបារ៉ែល ។

អង្គការ OPEC បានរំពឹងថា សម្រាប់ទីផ្សារប្រេងនៅក្នុងឆ្នាំ២០១៦នេះ នឹងមានតុល្យភាពឡើងវិញ មិនខាន បើតម្លៃប្រេងទាប នឹងអាចប៉ះពាល់ដល់ការផលិតប្រេងមិនខាន ពិសេសផលិតករ ដែលមិន មែនជាសមាជិករបស់អង្គការ អូពិក តែម្តង ៕

OPEC បញ្ជាក់ថា ផលិតកម្មប្រេង នៅតែ កើនឡើងដដែល ទោះបីជាតម្លៃប្រេង បន្តធ្លាក់ចុះ

  • OPEC បញ្ជាក់ថា ផលិតកម្មប្រេង នៅតែ កើនឡើងដដែល ទោះបីជាតម្លៃប្រេង បន្តធ្លាក់ចុះ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:​អន្តរជាតិ