តៃវ៉ាន់ រងការវាយប្រហារ ដោយសារគ្រោះ រញ្ជួយដី កម្រិត៥,៤រិចទ័រ

ប៉េកាំង ៖ នៅម៉ោង ប្រមាណ១០និង១៣នាទី (ម៉ៅងក្នុងតំបន់) មានករណីរញ្ជួយដីមួយ បានកើតឡើង នៅកោះតៃវ៉ាន់ ក្នុងកម្រិតរញ្ជួយ៥,៤រិចទ័រ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា យោងតាមការបញ្ជាក់ ព័ត៌មានពីមជ្ឈមណ្ឌលបណ្តាញរញ្ជួុយដីចិន ហៅកាត់ (CENC)បានឲ្យដឹងថា តាមការ ស្ទង់ទិន្នន័យ កម្រិតរញ្ជួយដីដែលមានភាពរំញ័រខ្លាំងនៅកោះតៃវ៉ាន់គឺ៥,៤រិចទ័រ ។

មជ្ឈមណ្ឌលខាងលើបានបញ្ជាក់ថា ការរញ្ជួយនេះមានជម្រៅរយៈ២៧គីឡូម៉ែត្រ ហើយតាមការត្រួត ពិនិត្យទៅឃើញថា រយៈទទឹងភាគខាងជើងមានចំនួន២២,៨៣ដឺក្រេ និងរយៈបណ្តោយភាគខាងកើត មាន១២១,៤២ដឺក្រេ ។

គួរបញ្ជាក់ថា ករណីរញ្ជួយនេះកើតឡើងនៅតំបន់ដែនទឹក តៃតុង ភាគពាយព្យកោះតៃវ៉ាន់ ។ នេះបើ តាមការបញ្ជាក់ពី CENC ៕

តៃវ៉ាន់ រងការវាយប្រហារ ដោយសារគ្រោះ រញ្ជួយដី កម្រិត៥,៤រិចទ័រ