ម្ចាស់​បទ​រឿង «Titanic» ស្ទើរ​គាំងបេះដូង ព្រោះ​ប្តី និង បងប្រុស​បង្កើត​ស្លាប់​ក្នុង​សប្តាហ៍​តែមួយ​

Doliprane TVC

នេះ​ជា​រឿង​មួយ​ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​តារាចម្រៀង​ល្បីល្បាញ​សញ្ជាតិ​កាណាដា​-​បារាំង វ័យ ៤៧ ឆ្នាំ អ្នកស្រី សែ​ល​លិ​ន ដាយ​អិន​(Celine Dion) មិនអាច​ទទួលយកបាន ដោយសារតែ​បន្ទាប់ពី​ប្តី​របស់​អ្នកស្រី​លោក រី​ណេ អែន​ជី​ល​លី​អ៊ែ​ល (René Angélil) បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត ទី ១៤ ខែមករា ឆ្នាំ ២០១៦ រួចមក ស្រាប់តែ​រំលង​បាន​ពីរថ្ងៃ គឺ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ បងប្រុស​របស់​តារាចម្រៀង និង ជា​អ្នកជំនួញ អ្នកស្រី សែ​ល​លិ​ន ដាយ​អិន ឈ្មោះ​លោក ដា​នី​យ៉ែ​ល ដាយ​អិន ​(Daniel Dion ) ក៏បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​ដែរ ។

ម្ចាស់​បទ​រឿង «Titanic» ស្ទើរ​គាំងបេះដូង ព្រោះ​ប្តី និង បងប្រុស​បង្កើត​ស្លាប់​ក្នុង​សប្តាហ៍​តែមួយ​

យោងតាម​ប្រភពព័ត៌មាន​មួយចំនួន​បាន​ឲ្យ​ដឹងថា ជំងឺមហារីក​របស់លោក ដា​នី​យ៉ែ​ល ដាយ​អិន មាន​រយៈពេល ២ ទៅ ៣ ឆ្នាំ មកហើយ ក្នុងនោះ​មាន​ជំងឺ មហារីក​បំពង់ក មហារ​ខួ​ក្បាល និង មហារីក​អណ្ដាត ។ ​គួរបញ្ជាក់​ផងដែរ​ថា លោក ដា​នី​យ៉ែ​ល ដាយ​អិន ដែលជា​បងប្រុស​បង្កើត​របស់​តារាចម្រៀង​ម្ចាស់​បទ «My heart will go on » ក្នុង​រឿង «Titanic» បាន​ស្លាប់​ដោយសារ​ជំងឺមហារីក ក្នុង​វ័យ ៥៩ ឆ្នាំ ដោយ​បន្សល់ទុក​កូនប្រុស​ស្រី ៨ នាក់​ថែម​ទៀតផង ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​